ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរ​យក​កូនឈើ​២៥០០​ដើម ទៅ​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ នៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​
19, Jul 2020 , 4:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បានប្រគល់​កូនឈើ​ចំនួន​២៥០០​ដើម ដែលមាន​ទាំង​ប្រភេទ​ឈើប្រណិត និង​ឈើ​ធម្មតា ទៅដល់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ នៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ​។



​តាម​របាយការណ៍​បាន​និយាយថា កូនឈើ​ទាំង​២៥០០​ដើម​នេះ មាន​កូនឈើ​ក្រញូង​៥០០​ដើម ធ្នង់​៥០០​ដើម បេង​៥០០​ដើម កកោះ​២៥០​ដើម និង​គគីរ​៧៥០​ដើម​។ 
​កាលពី​ថ្ងៃទី​៣ កក្កដា​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា ក៏បានផ្ដល់​កូនឈើ​ចំនួន​៣​ពាន់​ដើម​ម្ដង​រួចមកហើយ​ដល់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ក្នង​នោះ​មាន​ឈើទាល​៥០០​ដើម គគីរ​៧៥០​ដើម ធ្នង់​៥០០​ដើម គ្រូ​ញូ​ង​៧៥០​ដើម និង​បេង​៥០០​ដើម​។ សរុប​ទាំង​ពីរលើក​ចំនួន​៥,៥០០​ដើម​។ 
 
​នៅក្នុង​ឆ្នាំ​២០២០​នេះ អប្សរា​ជាតិ​អប្សរា​មាន​គោលដៅ​ចែក​កូនឈើ​ឱ្យបាន​១០​ម៉ឺន​ដើម ដល់​សារ​ធារ​ណ​ជន យកទៅ​ដាំ​នៅតាម​សហគមន៍​សម្រាប់​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​។ បើតាម​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​អប្សរា ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com