ជាតិ
២៥ខេត្ត/រាជធានី
«ថ្មហួត» ថ្មដ៏អស្ចារ្យឈររក្សាលំនឹង នៅលើភ្នំត្បែង
× ព្រះវិហារ៖ «ថ្មហួត» ជាថ្មដែលមានរាងខាងក្រោមតូច និងខាងលើធំ មានទីតាំងស្ថិតនៅលើភ្នំត្បែង នៅជិតវត្តតាំងយូ។ ថ្មហួត ឬថ្មដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើភ្នំត្បែង ឲ្យទៅទស្សនាសម្រស់ថ្ម ដែលលាក់ខ្លួននៅកណ្ដាលព្រៃជ្រៅ។ បើតាមលោក លឹម វណ្ណច័ន្ទ បុរាណវិទូ លក្ខណៈពិសេសរបស់ថ្មហួត ដោយសារផ្នែកខាងក្រោមមានទំហំតូច ជាងផ្នែកខាងលើ ដែលអាចរក្សាលំនឹងបានយ៉ាងល្អ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក លឹម វណ្ណច័ន្ទ បុរាណវិទូដូចតទៅ៖
ក្នុងដំណើរកម្សាន្តជំរំតង់ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋលើកទី៤» ដែលរៀបចំដោយ Cambodia Amazing Trip Planner បានធ្វើដំណើរដល់ទីតាំងថ្មហួត ដែលមានចម្ងាយ១៥គីឡូម៉ែត្រពីទីសក្ការថ្មបីដុំ។ នៅទីតាំងថ្មហួត មានថ្មធំចំនួន ២ដុំ ដែលមានទំហំតូចនៅផ្នែកខាងក្រោម និងមានទំហំធំនៅផ្នែកខាងលើ។ ថ្មនេះ ហាក់មានរូបចម្លាក់ និងស្រស់ស្អាត ដែលភ្ញៀវទេសចរនាំគ្នាថតរូបកម្សាន្ត ជាពិសេសថ្មហួត ក៏ជាទីសក្ការបូជារបស់អ្នកមានជំនឿផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com