ពីនេះ ពីនោះ
ឈ្មោះខេត្ត «រតនគិរី» និង «មណ្ឌលគិរី» នៅតែមានអ្នកសរសេរខុស
× «មណ្ឌលគិរី» និង«រតនគិរី» ជាខេត្តស្ថិតនៅតំបន់ស្ថិតភូមិភាគឦសានដែលសម្បូរព្រៃព្រឹក្សា ប្រជុំភ្នំតូចៗ និងទឹកជ្រោះ ដែលជាកន្លែងពលរដ្ឋប៉ងប្រាថ្នាចង់ទៅកម្សាន្តលេង។ ប៉ុន្តែអ្នកខ្លះសរសេរមិនទាន់ត្រឹមត្រូវឡើយ ដោយច្រឡំ ពាក្យ «គីរី» ជំនួសឲ្យ «គិរី» ទៅវិញ។ មណ្ឌលគីរី រតនគីរី ឬ រតនៈគិរី ជាសំណេរមិនត្រឹមត្រូវនោះទេ។
តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត រតនគិរី ជាឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ ដែលបំបែកចេញពីខេត្តស្ទឹងត្រែង ហើយតែងតាំងឡើងពីឆ្នាំ ១៩៥៩ ( ព្រះរាជក្រមលេខ ២៩៨-នស. ចុះថ្ងៃទី ១៧ កុម្ភៈ ១៩៥៩ ) ។
រីឯមណ្ឌលគិរី ជាឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ ដែលបំបែកចេញពីខេត្តក្រចេះ ក្នុង គ. ស. ១៩៦១ ( ព្រះរាជក្រមលេខ ៦៤ បរ. ចុះថ្ងៃទី ៣០ ធ្នូ ១៩៦១ ), កាលពីដើមហៅ ឆ្លូងលើ ៕
© រក្សាសិទ្ធិដោយ thmeythmey.com