COVID-19
អន្តរជាតិ
COVID-19៖ អាស៊ីអាគ្នេយ៍​មាន​ជាង​២២​ម៉ឺន​ករណី ខណៈ​ឥណ្ឌូណេស៊ី​ឆ្លង​ជិត​៩​ម៉ឺន​នាក់​
21, Jul 2020 , 4:30 pm        
រូបភាព
កិច្ចប្រជុំកំពូល​ពិសេសរបស់មេដឹកនាំអាស៊ាន​ស្តីពីបញ្ហាកូវីដ១៩តាមវីដេអូខនហ្វើរិន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ PRESIDENTIAL PHOTO
កិច្ចប្រជុំកំពូល​ពិសេសរបស់មេដឹកនាំអាស៊ាន​ស្តីពីបញ្ហាកូវីដ១៩តាមវីដេអូខនហ្វើរិន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ PRESIDENTIAL PHOTO
ដោយ: រួបរួម
​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា នេះ អាស៊ី​អាគេ្នយ៍​ទាំងមូល​មាន​អ្នក​ឆ្លង COVID-19 ឡើងដល់​ជាង​២២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៦០០០​នាក់ និង​សះស្បើយ​ជិត​១៣​ម៉ឺន​នាក់​។ ឥណ្ឌូណេស៊ី បន្ត​នាំមុខគេ ហើយ​តាម​ពីក្រោយ​ដោយ​ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​។

 
​នៅថ្ងៃនេះ ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​១៦៥៥​ករណី និង​ស្លាប់​៨១​នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​មាន ៨៩ ៨៦៩​ករណី និង​ស្លាប់​៤៣២០​នាក់ រីឯ​អ្នកជា​សះស្បើយ មាន​៤៨ ៤៦៦​នាក់​។​
 
​ហ្វីលីពីន មាន​៦៨ ៨៩៨​ករណី (​ស្លាប់​១៨៣៥ និង​សះស្បើយ ២៣ ០៧២), សិង្ហ​បុរី មាន​៤៨ ៤៣៤​ករណី (​ស្លាប់​២៧ និង​សះស្បើយ ៤៤ ៣៧១), ម៉ាឡេស៊ី មាន ៨ ៨០០​ករណី (​ស្លាប់​១២៣ និង​សះស្បើយ​៨ ៥៥៥)​។​
 
​ថៃ មាន ៣២៥៥​ករណី (​ស្លាប់​៥៨ សះស្បើយ ៣១០៥), វៀតណាម មាន​៣៩៦​ករណី (​សះស្បើយ​៣៦០​ករណី​), មី​យ៉ាន់​ម៉ា មាន​៣៤២​ករណី (​ស្លាប់​៦ សះស្បើយ​២៧៨)​។​
 
​កម្ពុជា​នៅថ្ងៃនេះ បានប្រកាស​ពី​ករណី​ឆ្លង​ចំនួន​២៦​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៩៧​ករណី ក្នុងនោះ​ជាសះស្បើយ​១៤០​ករណី​។​
 
​ព្រុយ​ណេ មាន​១៤១​ករណី (​ស្លាប់​៣ និង​សះស្បើយ​១៣៨), ទី​ម័​រ​ខាងកើត សះស្បើយ​ទាំង​២៤​ករណី និង​ឡាវ សះស្បើយ​ទាំង​១៩​ករណី​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com