ជាតិ
ឧទ្យាន​នុ​រក្ស​ចាប់ខ្លួន​ជនល្មើស​២​នាក់ ដែល​បាញ់​សត្វព្រៃ​នៅ​ខេត្តរតនគិរី
21, Jul 2020 , 10:59 pm        
រូបភាព
​ជនល្មើស​២​នាក់ ដែល​លួច​បរបាញ់​សត្វព្រៃ តំបន់​ការពារ​របៀង​អភិរក្ស​ជីវចម្រុះ ស្ថិតក្នុង​ស្រុក​វើ​ន​សៃ​ខេត្តរតនគិរី ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងបរិស្ថាន​ចុះផ្សាយ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។​

 
​តាម​ក្រសួងបរិស្ថាន ជនល្មើស​ត្រូវ​ចាប់ខ្លួន​ជាមួយនឹង​សពសត្វ​ឈ្លូស​២​ក្បាល និង​សត្វ​ក្ដាន់​ញ៉ែង​១​ក្បាល ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ និង​អាវុធ​កែច្នៃ​រំសេវ​ផ្ទុះ​ចំនួន​២​ដើម ដែលមាន​រំសេវ​មួយ​ប្រអប់​តូច និង​គ្រាប់​វាល​កង​មួយ​ប្រអប់​តូច​។​
 
​សព​សត្វព្រៃ​ទាំង​៣​ក្បាល ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដុតចោល ហើយ​អាវុធ​ដែល​ដកហូត​បាន ក៏ត្រូវ​យកទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​។ ចំណែក​ជនល្មើស ក៏ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ដែរ ដើម្បី​កសាង​សំណុំរឿង ទៅ​តុលាការ និង​ផ្តន្ទាទោស​តាមច្បាប់​។ នេះ​បើតាម​ការផ្សាយ​ពី​ហ្វេ​ស​ប៊ុ​ក ក្រសួង​ដដែល​។​
 
​គួររំឭកថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​អង្គការ​ដៃគូ​នានា ដោះ​អន្ទាក់​ចាប់​សត្វព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​នានា បាន​ជាង​២​ម៉ឺន​អន្ទាក់ និង​រឹបអូស​បាន​រណារយន្ត​អារឈើ បាន​២៣៦៩​គ្រឿង នៅ​ទូទាំងប្រទេស​កម្ពុជា​៕


ក្ដាន់ញ៉ែង


Tag:
 បទល្មើស​
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com