ជាតិ
កសិដ្ឋានវារីវប្បកម្មកង្កែបលោក សោម លី ផ្គត់ផ្គង់ទីផ្សារនៅត្បូងឃ្មុំ និងខេត្ត៥ទៀត
× លោក សោម លី កសិករចិញ្ចឹម និងភ្ញាស់កូនកង្កែប នៅក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបានចំណូលប្រមាណ ២ទៅ៣ពាន់ដុល្លារក្នុងមួយខែ ពីការលក់សាច់កង្កែប និងកូនកង្កែ ដោយសារ កង្កែបកំពុងមានទីផ្សារល្អ។ ទិន្នផលរបស់ម្ចាស់កសិដ្ឋានវារីវប្បកម្មកង្កែបរូបនេះ ភាគច្រើនផ្គត់ផ្គង់ទីផ្សារក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ និងខេត្តព្រៃវែង។
វិវឌ្ឍនពីអាងចិញ្ចឹមចំនួន៦ បច្ចុប្បន្នលោក សោម លី មានអាងចិញ្ចឹម និងភ្ញាស់កូនកង្កែបចំនួន ៥០ ដែលអាចដាក់មេពូជចំនួន ៣៥០ក្បាល និងឈ្មោល៣៥០ក្បាល។ កសិកររូបនេះ អាចលក់កូនកង្កែបភ្ញាស់បានចំនួន ៥ម៉ឺនក្បាល ដែលក្នុងមួយក្បាលមានតម្លៃ ៤០០រៀល និងសាច់កង្កែប មានតម្លៃ ១ម៉ឺនរៀល។
លោក សោម លី បានភ្ញាស់កូនកង្កែបបានចំនួន ១០ ម៉ឺនក្បាល ក្នុងមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។ ដោយមើលឃើញពីតម្រូវការទីផ្សារ កសិកររូបនេះ មានគម្រោងពង្រីកដីចិញ្ចឹមកង្កែបបន្ថែមចំនួន ២ហិកតា ដើម្បីបង្កើនការចិញ្ចឹម និងភ្ញាស់កូនកង្កែប៕
Tag:
វារីវប្បកម្ម
កង្កែប
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com