ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​យល់សប្ដិ​អាក្រក់​? ប្រហែល​មកពី​កត្តា​ទាំងនេះ​
24, Jul 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​ថា​ការដែល​ឧស្សាហ៍​យល់សប្ដិ​អាក្រក់​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​។ មាន​អ្វី​ខ្លះទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ដែល​បណ្ដាលឱ្យ​អ្នក​ឧស្សាហ៍​យល់សប្តិ​អាក្រក់ ៖

 
១. ទទួលទាន​អាហារ​នៅពេល​យប់​ជ្រៅ​
 
​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​នៅពេល​យប់​ជ្រៅ គឺ​ងាយ​នឹង​គេង​យល់សប្តិ​មិនល្អ​ជាប្រចាំ​។ នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ច្រើន​ពិសេស​អាហារ​ហឹរ អាហារ​កែច្នៃ និង​អាហារ​សម្បូរ​ខ្លាញ់​នៅមុន​ពេល​គេង​អាច​បណ្ដាលឱ្យ​អត្រា​នៃ​ការដុត​រំលាយ​អាហារ​កើន​ល្បឿន​។ ជា​លទ្ធផល​អ្នក​មិនអាច​គេង​បាន​ស្កប់​ឡើយ​ដោយ​ស្មារតី​នៅតែ​សកម្ម​។​
 
២. ការ​គេង​មិន​គ្រប់​
 
​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ទេនោះ អ្នក​ប្រាកដជា​អាច​នឹង​យល់សប្តិ​អាក្រក់​នៅ​យប់​បន្ទាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រើប្រាស់​ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​។​
 
៣. ស្ត្រេ​ស​ពេក​
 
​ភាព​ស្ត្រេ​ស​ពេក​ពេញ​មួយថ្ងៃ ប្រាកដជា​អាចធ្វើឱ្យ​អ្នក​គេង​យល់សប្តិ​អាក្រក់​នៅពេល​យប់​ជាក់​ជាមិនខាន​។ ការចូល​គេង​ជាមួយនឹង​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ខ្ពស់​ក្នុង​លំ​ហូរឈាម​បង្កើន​ហានិភ័យ​នៃ​ការ​មាន​សុ​ប​ន្តិ​អាក្រក់​។​
 
៤. ថប់​បារម្ភ​និង​ធ្លាក់​ទឹកចិត្ត​
 
​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​និង​ធ្លាក់ទឹក​ចិត្ត​អាច​បណ្ដាលឱ្យ​អ្នក​ពិបាក​នឹង​គេង​លក់​ណាស់​។ ទោះបី​អាច​គេង​លក់បាន​ខ្លះ ប៉ុន្តែ​ក៏​ច្រើនតែ​យល់សប្តិ​អាក្រក់​ជានិច្ច​។ ប្រសិនបើ​មិនអាច​គ្រប់គ្រង​ភាព​ថប់​បារម្ភ​និង​ធ្លាក់​ទឹកចិត្ត​ដោយ​ខ្លួនឯង​បានទេ ចូរ​ព្យាយាម​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com