ជាតិ
សុខភាព
ការ​ធ្លាក់ស​ធម្មតា និង​ខុស​ប្រក្រតី អាច​សម្គាល់​ដោយ​របៀប​ណា និង​ប៉ះពាល់​សុខភាព​ដូចម្តេច​?
24, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ធ្លាក់ស គឺជា​ការហូរ​សារធាតុ​រាវ​ចេញពី​ទ្វារមាស ឬ​មាត់ស្បូន​របស់​ស្ត្រី ហើយ​ជាទូទៅ​ស្ត្រី​ចាប់ផ្ដើម​ធ្លាក់ស​នៅពេល​ពេញវ័យ ពោលគឺ​នៅពេល​ចាប់ផ្ដើម​មក​រដូវ​។ បើតាម​កញ្ញា​វេជ្ជបណ្ឌិត ឡេង កា​ណា​រី​ន ការ​ធ្លាក់ស​ត្រូវបាន​ចែកជា​ពីរ​សណ្ឋាន គឺ​ការ​ធ្លាក់ស​ធម្មតា និង​ធ្លាក់ស​ខុស​ប្រក្រតី​។ តើ​ការ​ធ្លាក់ស​ទាំងពីរ​នេះ​ខុសគ្នា​ដូចម្ដេច​?



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា​វេជ្ជបណ្ឌិត ឡេង កា​ណា​រី​ន វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឡេង កា​ណា​រី​ន បាន​អះអាងថា ការ​ធ្លាក់ស​ធម្មតា គឺ​មិន​បង្ក​រោគ​នោះទេ ហើយ​សមាន​សភាព​ថ្លា មិនធុំ​ក្លិនស្អុយ និង​មិន​ប៉ះពាល់​ដល់​អារម្មណ៍ ឬ​ការ​រស់​ប្រចាំថ្ងៃ​ឡើយ​។​
 
​ជាទូទៅ​ការ​ធ្លាក់ស​ធម្មតា វា​អាច​កើតមាន​នៅមុន​ពេល​មក​រដូវ និង​អំឡុង​ពាក់កណ្ដាល​ពេល​មក​រដូវ ជាមួយគ្នានេះ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ​អ​ម៉ូ​ន​ក៏​មានការ​ធ្លាក់ស​ធម្មតា​នេះដែរ​។​
 
​ចំណែកឯ កា​ធ្លាក់ស​ខុស​ប្រក្រតី​វិញ គឺជា​ការ​ធ្លាក់ស​បង្ក​រោគ ហើយ​ស​នោះ​មាន​សភាព​ខាប់ ស្អិត កក់​ដុំៗ ពណ៌​លឿន ឬ​បៃតង និង​មាន​ធុំក្លិន​ស្អុយ​ជាដើម​។ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​រូបនេះ បាន​អះអាងថា មូលហេតុ​ដែល​ធ្វើឱ្យ​មានការ​ធ្លាក់ស​ខុស​ប្រក្រតី ដោយសារ​ការសម្អាត​ប្រដាប់ភេទ​មិន​ស្អាត , ការប្រើប្រាស់​បង្គន់​អនាម័យ​រួមគ្នា និង​ការប្រើប្រាស់​ខោ​ក្នុង​រឹប​ពេក​ជាដើម​។ 
 
​ក្នុងករណី​ដែល​ស្ត្រី​មានការ​ធ្លាក់ស​ខុស​ប្រក្រតី គឺ​បញ្ជាក់ថា ជា​សញ្ញា​មាន​បញ្ហា​នៅ​សរីរាង្គ​ប្រដាប់ភេទ ដូចនេះ ត្រូវ​យកចិត្តទុកដាក់ និង​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជំនាញ ដើម្បី​តាមដាន​សុខភាព​៕
 
 
 

Tag:
 ជំងឺ​
 ​ធ្លាក់ស​
© រក្សាសិទ្ធិដោយ thmeythmey.com