ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៨ ខែកក្កដា បានត្រាស់បង្គាប់តែងតាំងឥស្សរជន៥រូបជាសភាជកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។
ឥស្សរជនទាំង៥រូបនោះ រួមមាន លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជននិងកីឡា។
យោងតាមគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយសនៃ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន លោក ហង់ ជួន ណារ៉ុន ជាអនុប្រធាន និងលោក សុខ ទូច ជាអនុប្រធានប្រចាំការ។
បណ្ឌិតសភាចារ្យស្ថាបនិក រួមមាន លោក ម៉ក់ ភឿន, លោក ថោង ធែល, សម្តេច សុខ អាន, លោក ជា ណេង, លោក ខៀវ ថវិកា, លោក ស៊ន សំណាង, លោក ព្រុំ ម៉ល់, លោក ស៊ុំ ឈុំប៊ុន, លោក រស់ ចន្ត្រាបុត្រ, លោក តិច សំណាង, លោក សំ សោភាន់, លោក សោម សុមុនី, លោក ឆយ អូន, លោក ឃីង ហុកឌី និងលោកស្រី ខ្លូត ធីតា។
សមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យផ្សេងទៀត រួមមានដូចជា លោក ហ៊ីង ថូរ៉ាក់ស៊ី, លោក ច័ន្ទ សំណព្វ, លោក ហ៊ាន សាហ៊ីប, លោក នេត ប៉ារ៉ុម, លោក ណាត ប៊ុនរឿន, លោក អ៊ីវ ច័ន, លោក ឆយ យីហ៊ាង, លោក ចាន់ ពន និងលោក ឡុង សៀម រួមទាំងសមាជិកបម្រុងជាច្រើនរូបទៀត៕