ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ ដែល​បញ្ជាក់ថា​អ្នក​កំពុង​តែមាន​ជំងឺ​រលាក​សួត​
25, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សួត​គឺជា​ជំងឺ​ផ្លូវដង្ហើម​ដែល​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​តូចៗ​។ ដោយយោង​ទៅតាម​ស្ថិតិ​នៃ​អង្គកា​យូ​នី​សេស អត្រា​អ្នកស្លាប់​នៅ​អាយុ​ក្រោម ៥​ឆ្នាំ មាន ១៥​ភាគរយ ហើយក៏​បានសម្លាប់​ក្មេងៗ​ប្រមាណ ៩២០ ០០០​នាក់​ដែរ​ក្នុង​ឆ្នាំ ២០១៥​។ ជំងឺ​រលាក​សួត​ឱកាសនិយម ឬ​រលាក​សួត​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ច្រើនតែ​បង្កឡើង​ដោយ​បាក់តេរី​មួយ​ឈ្មោះថា Streptococcus Pneumonia​។ ដោយសារតែ​ជំងឺ​នេះ​អាច​ចាត់ទុកថា​ជា​ជំងឺ​គំរាម​គំហែង​ដល់​ជីវិត ដូច្នេះ​ការកំណត់​រោគវិនិច្ឆ័យ​បាន​ទាន់ពេល​ពិតជា​អាចជួយ​ព្យាបាល​អ្នកជំងឺ​ជាសះស្បើយ​បាន​។


 
​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​មួយចំនួន​នៃ​អាកា​រៈ​ជំងឺ​រលាក​សួត​ដែល​អ្នក​គួរតែ​ដឹង​៖
 
•​ ​ក្អកមាន​ស្លេ​ស្ត​
•​ ​ក្តៅខ្លួន ជាមួយនឹង​គ្រុន​ញ៉ាក់​
•​ ​ពិបាក​ដកដង្ហើម​
•​ ​ឈឺ​ក្នុង​ទ្រូង​
•​ ​វង្វេងវង្វាន់​
•​ ​បែកញើស​
•​ ​បបូរមាត់ និង​ក្រចក​ប្រែ​ពណ៌​
•​ ​អស់កម្លាំង​
 
​បើសិនជា​អ្នក​ក្អក ហើយ​មាន​អាកា​រៈ​រួមផ្សំ​ដូចខាងលើ​ទៀត នោះ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​សួត​គឺ​ខ្ពស់​ហើយ​។ ដូច្នេះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​ទទួលបាន​ការព្យាបាល ដើម្បី​កុំ​ឲ្យ​វា​ទៅជា​ធ្ងន់ធ្ងរ​ទាន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com