ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​កូន​ត្រូវ​ឆ្កែ​ខាំ ឪពុកម្តាយ​គួរតែ​ធ្វើ​ដូចម្តេចខ្លះ​?
26, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ឆ្កែ​អាច​ខាំ​កូន​របស់​អ្នក នោះ​អាច​ដោយសារតែ​ការធ្វេសប្រហែស​របស់​ឪពុកម្តាយ​ដែរ​។ ដូច្នេះ​ការយល់ដឹង​អំពី​វិធី​ដោះស្រាយ លើ​បញ្ហា​នេះ​បាន​លឿន​នោះ វា​ក៏​អាចជួយ​ឲ្យ​កូន​កាន់​តែមាន​សុវត្ថិភាព​ដែរ​ក្រោយពី​មាន​របួស​ដូច្នេះ​។​

 
​ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ​ក្រោយពី​ដឹងថា​កូន​ត្រូវ​ឆ្កែ​ខាំ​ហើយ​៖
 
•​ ​សួរ​ម្ចាស់​ឆ្កែ​ថា ឆ្កែ​របស់ខ្លួន​មាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ហើយ​ឬ​នៅ​
•​ ​ឆាប់​យក​សាប៊ូ និង​ទឹក​មក​លាង​លើ​មុខរបួស​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​
•​ ​អាចទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​កុមា​រថា អាកា​រៈរ​បស់​កូន​ត្រូវការ​ការព្យាបាល​បន្ថែម ឬ​អត់​?
•​ ​បើសិនជា​កូន​ត្រូវ​ឆ្កែ​ខាំ​ខ្លាំង ចូរ​ទាក់ទង​ទៅ​ឡានពេទ្យ​ដើម្បី​ព្យាបាល​បន្ទាន់​
•​ ​បើសិនជា​អាច ចូរ​ស្វែងយល់ថា ពេលណា​ដែល​កូន​ចាក់​ថ្នាំ​ការពារ​ជំងឺ​តេតាណូស​ចុងក្រោយ​គេ​បង្អោះ ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង​ដល់​ឆ្កែ និង​ប្រវត្តិ​ផ្សេងៗ​ទាក់ទង​នឹងត្រូវ​ឆ្កែ​ខាំ​ពី​ពេលមុនៗ​ឬ​អត់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com