ជាតិ
បន្ទាយមានជ័យ​៖ ផ្សារ​ចុង​សប្ដាហ៍​ដែល​ផ្គត់ផ្គង់​ត្រី សាច់ និង​បន្លែ​សុវត្ថិភាព បើក​ជា​ផ្លូវការ​
25, Jul 2020 , 10:59 pm        
រូបភាព
ដោយ:
​ផ្សារ​សហគមន៍ ផលិតផល​កសិកម្ម​ស្រស់ និង​ផលិតផល​កែច្នៃ ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។ ផ្សារ​នេះ បង្កើតឡើង​ដើម្បី​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩​។​

 
​ក្នុង ១ សប្តាហ៍ ផ្សារ​សហគមន៍​នេះ នឹង​បើក​លក់​ចំនួន ៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​ម្ចាស់​អាជីវកម្ម និង​ក្រុម​កសិករ អាចដាក់​លក់​ផលិតផល​កសិកម្ម​សុវត្ថិ​ភាព​របស់ខ្លួន មាន​បន្លែ ត្រី សាច់ និង​ត្រីងៀត​ជាដើម​។ នេះ​បើតាម លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​។ 
 
​​លោក ប៉ាង វណ្ណា​សេដ្ឋ បាន​បន្ថែមទៀតថា អា​ជីករ ត្រូវ​ចុះឈ្មោះ ជាមុន​ទើប​អាច​ចូល​ជា​សមាជិក​អា​ជីក​រលក់ ក្នុង​ផ្សារ​សហគមន៍​នេះ​បាន​ដោយ​មិន​គិត​ប្រាក់ ប៉ុន្តែ​តម្រូវ​ឲ្យ​បង់ថ្លៃ​បន្តិចបន្តួច​សម្រាប់​សំអាត​បរិស្ថាន​នៅក្នុង​ផ្សារ​សហគមន៍ ដែល​បច្ចុប្បន្ន​មាន​២៥​តូប​នេះ​៕​


ការបើកដំណើរការផ្សារសហគមន៍ខេត្តបន្ទាយមានជ័យថ្ងៃទី២៤ កក្កដា ២០២០


ផ្សារសហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ





Tag:
 ផ្សារ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com