ពីនេះ ពីនោះ
រូបត្លុក
តុល្យភាព​ជីវិត​រវាង​ការសប្បាយ និង​ការងារ​!
26, Jul 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​ភ្នំពេញ​៖ ចំណុច​នេះ គឺ​ពិបាក​សម្រេច​ណាស់ ពីព្រោះ វា​អាស្រ័យទៅលើ​បុគ្គល​ម្នាក់ៗ​។ អ្នកខ្លះ​ចូលចិត្ត​សប្បាយ​ច្រើនជាង​ការងារ ទាំង​នៅ​ក្មេង និង​វ័យ​ចំណាស់​។ អ្នកខ្លះ ចូលចិត្ត​ការងារ​ច្រើនជាង​ការសប្បាយ​។ រីឯ​អ្នក​ខ្លះទៀត ថ្លឹងថ្លែង​រវាង​ការងារ និង​ការកម្សាន្ត​។ រីឯ បុគ្គល​មួយក្រុម​ទៀត ពួកគេ​ចាប់យក​ការងារ​ជា​សកម្មភាព​កម្សាន្ត​តែម្តង ដូច្នេះ ក្រុម​ចុង​ក្រោយនេះ ធ្វើ​ការមិន​ឈប់ឈរ​ទេ​(​បាន​ប្រយោជន៍​ដែរ​)​។ សរុបសេចក្តី​មកវិញ បុគ្គល​ម្នាក់ៗ គឺជា​អ្នក​គូសវាស តាក់តែង និង​កំណត់​គោលដៅ​ជីវិត​ដោយ​ខ្លួនឯង រីឯ អ្នកផ្សេង​គ្រាន់​ជា​អ្នកទស្សនា​ប៉ុណ្ណោះ​៕   

© រក្សាសិទ្ធិដោយ thmeythmey.com