កំណាព្យ
ជាតិ
កុំ​ភ្លេច​គ្រូដើម​!
26, Jul 2020 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​
 
-​ក្រាប​សំពះ លះ​គំនាប់ ផ្គាប់​នឹង​មុខ​
​ក្រោយ​គគ្រុក លុក​ឡក​ល ទរ​តោះតើយ​
​ថ្លែង​តាម​ដឹង ថ្លឹង​តាមដាន បានឃើញ​ហើយ​
​ខ្លះ​ដល់ត្រើយ ល្ហើយ​ចាប់​ភ្លេច គេច​គ្រូដើម​។​
 
-​គ្រា​កាន់​ដៃ ច្នៃ​អក្ខរា ចារ​បូក​ដក​
​សិស្ស​ខ្លះ​ត្បក បក​បំពាន គ្មាន​ចិត្តថ្លើម​
​អួតអាង​ក្តែ​ង ឯង​ចេះ​ណាស់ ច្បាស់​គួរ​ស្បើម​
​ចោល​គ្រូដើម ផ្តើម​សម្ញែង ឯង​អុង​អាត់​។​
 
-​គ្រូ​មួយថ្ងៃ ក្រៃ​គុណ​ពិត គិត​កុំ​ងោះ​
​សិស្ស​មានឈ្មោះ ព្រោះ​គ្រូ​មុន គុណ​កុំ​កាត់​
​ចងចិត្ត​ចាំ ផ្តាំ​កុំ​ឆ្មើង ឡើង​ល្បី​ស្ងាត់​
​គុណគ្រូ​ក្តាត់ ចាត់​ចង​ផ្តុំ កុំ​មើលងាយ​។​
 
-​ទោះ​គ្រូ​ទាប ប្រៀប​មិន​ស្មើ ដើរ​ផ្លូវ​ទ័ល​
​ជួប​គ្រូ​ផ្ទាល់ ស្គាល់​កុំ​ឫក នឹក​និយាយ​
​មានចំណេះ ចេះ​ប៉ុនណា ហារ​ពី​នាយ​
​កុំ​រាយមាយ រាយ​រាប់រក ភ្នក​គោរព​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com