COVID-19
ជាតិ
បុរសខ្មែរ៤ទៀត មកពីអារ៉ាប៊ីសាអូឌីត និងឥណ្ឌូណេស៊ី បានជាសះស្បើយពីកូវីដ-១៩
27, Jul 2020 , 9:44 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​
ដោយ:
បុរសខ្មែរ៣នាក់ មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា និងបុរសខ្មែរម្នាក់ទៀត ត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា បានជាសះស្បើយពីជំងឺកូវីដ-១៩វិញហើយ ក្រោយក្រុមគ្រូពេទ្យ ធ្វើតេស្តជាថ្មីចំនួន២លើក ហើយលទ្ធផល គឺអវិជ្ជមានពីជំងឺកូវីដ-១៩ទាំង២លើក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែកក្កដា។



បុរសជនជាតិខ្មែរទាំង៤នាក់ ដែលបានជាសះស្បើយពីជំងឺនោះ មានអាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, អាយុ២៤ឆ្នាំ នៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, អាយុ២៩ឆ្នាំ នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល និង អាយុ៣០ឆ្នាំ នៅភូមិវិហារសំបូរ ឃុំរកោពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២៥នាក់ ក្នុងនោះមានស្ត្រី៤៦នាក់ និងបុរស១៧៩នាក់ ដោយបានជាសះស្បើយចំនួន១៤៧នាក់ ខណៈ៧៦នាក់ទៀត កំពុងបន្តការព្យាបាល៕

Tag:
 COVID-19
  ជាសះស្បើយ
© រក្សាសិទ្ធិដោយ thmeythmey.com