ជាតិ
សុខភាព
ការ​មក​រដូវ​មិន​ទៀង ឬ​រាំងរដូវ​យូរ​របស់​ស្ត្រី អាច​បណ្តាលមកពី​បញ្ហា​នៅ​ពីក្រោយ​...
23, Jan 2021 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ «​រដូវ​មិន​ទៀង និង​រាំងរដូវ​» ជា​បញ្ហា​ដែល​ស្ត្រី​តែង​ជួប​ជា​ញឹក​ញ​ប់ ហើយ​គិតថា​វា​ជា​រឿង​ធម្មតា​។ បើតាម​វេជ្ជបណ្ឌិត ប៉ិច សុធី បញ្ហា​រដូវ​មិន​ទៀង និង​រាំងរដូវ​យូរ វា​អាចមាន​បញ្ហា​នៅ​ពីក្រោយ​ដូចជា ស្ត្រេ​ស ឡើង​គីឡូ​ពេក ឬ​មាន​វិបត្តិ​អ​ម៉ូ​ន​ផ្សេងៗ ដូចជា វិបត្តិ​ក្រពេញ​ទី​រ៉ូ​អ៊ី​ន និង​វិបត្តិ​ក្នុង​ដៃ​ស្បូន​ជាដើម ។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​សម្ភព​សោភា​មានជ័យ​ដូចតទៅ​៖
 
​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​បញ្ជាក់ថា ចំពោះ​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀង ឬ​រាំងរដូវ​យូរ ត្រូវ​រក​មូលហេតុ​ពីក្រោយ​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​អាចមាន​ជំងឺ​ដូចជា វិបត្តិ​អ​ម៉ូ​ន ក្រ​ពេញទី​រ៉ូ​អ៊ី​ន និង​វិបត្តិ​ដៃ​ស្បូន​ជាដើម​។ ក្នុងករណី​ស្ត្រី​គ្មាន​ជំងឺ​ពីក្រោយ​ទេ បញ្ហា​មក​រដូវ​មិន​ទៀង​ឬ​រាំងរដូវ​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​ធ្វើឱ្យ​ស្បែក​មិន​ស្រស់ថ្លា និង​ឡើង​មុន​ប៉ុណ្ណោះ​។​
 
​ក្នុងករណី​ស្ត្រី​គ្មាន​ជំងឺ​នៅ​ពីក្រោយ ស្ត្រី​ត្រូវតែ​ផ្លាស់ប្ដូរ​ការរស់នៅ បរិភោគ​អាហារ​គ្រប់គ្រាន់ និង​កាត់បន្ថយ​ស្ត្រេ​ស ដើម្បីឱ្យ​រដូវ​មក​ទៀងទាត់​វិញ ។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ប៉ិច សុធី​៕

Tag:
 រដូវ​
 ​ស្ត្រី​
 ​សុខភាព​
  ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com