ជាតិ
រថយន្ត
នាយ យ៉ាន សូម​ណែនាំ​ទោចក្រយានយន្ត​បុរាណ​៣​គ្រឿង
27, Jul 2020 , 7:39 pm        
រូបភាព
​នៅ​ខេត្តកំពង់ឆ្នាំង ស្រុក​រលាប្អៀរ ឃុំ​ស្វាយជ្រុំ មាន​អ្នក​ស្នេហា​យានយន្ដ​បុរាណ​ម្នាក់ បាន​ប្រមូល​រថយន្ត​៥​គ្រឿង ត្រីចក្រយានយន្ដ​១​គ្រឿង និង​ទោចក្រយានយន្ដ​៣​គ្រឿង ដែល​ផលិត​នៅ​ចន្លោះ​ទស្សវត្សរ៍​៦០ និង​៧០​។ យានយន្ត​បុរាណ​ទាំងនេះ មិនអាច​កើត​នោះទេ ហើយ​វា​ត្រូវបាន​គេ​សម្រាប់​តាំង​ក្នុង​អាហារ​ដ្ឋា​ន និង​ស្ថានីយប្រេងឥន្ធនៈ​ប៉ុណ្ណោះ​។ ទោចក្រយាន​ទាំង​៣​នោះ មានដូចជា ម៉ូតូ HONDA Sport 90 ផលិត​នៅ​ទស្សវត្សរ៍​១៩៦០​។ ម៉ូតូ​អូ​តូ PIAGGIO ប្រភេទ Vespa ម៉ូ​ឌែ​ល​125  និង​កង់​ម៉ាស៊ីន MOTOBECANE ប្រភេទ AV65 ផលិត​ក្នុង​ទស្សវត្ស​១៩៦០​។

 
 
​សូម​ស្តាប់​ការអត្ថាធិប្បាយ​របស់​នា​យ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
 
អត្ថបទទាក់ទង
 
​ម៉ូតូ ហុងដា Sport 90 (​ហៅ​កាត់​ថា S90) ពណ៌​ក្រហម​ឈាមជ្រូក ពី​ទស្សវត្សរ៍​១៩៦០​។ ដ្បិត​នៅមាន​គ្រឿង​ទាំងអស់ ក៏ប៉ុន្តែ​ដែក​វា​ពុក​ខ្លាំង​។ ម៉ុ​តូ ហុងដា ប្រភេទ​S90 ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៦៩​។ លេខ 90 មានន័យថា ម៉ាស៊ីន​មាន​កម្លាំង​ជិត ៩០CC​។ អាច​ជិះ​ល្បឿន​អតិបរិមា​លើសពី ១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ 
 
​ម៉ូតូ​អូ​តូ PIAGGIO ប្រភេទ Vespa ម៉ូ​ឌែ​ល​125 ដែលមាន​រាង​មូល និង​ពណ៌​ខៀវស្រស់ ហើយក៏​ស្អាត​ខ្លាំង​ដែរ​។ អ្វីដែល​ចម្លែក បើ​ប្រៀបធៀប​នឹង​ម៉ូតូ​អូ​តូ​សម័យ​ឥឡូវនេះ គឺមាន​កង់សឺកួរ​នៅក្រោយ​។ ពាក្យ​អ៊ីតាលី vespa មានន័យថា ឱ​ម៉ា​ល់​។ PIAGGIO បានដាក់​ឈ្មោះ​នេះ ដោយសារ​សំឡេង​ម៉ាស៊ីន​ស្រដៀង​សំឡេង​សត្វ​ឪម៉ាល់​កំពុង​ហោះហើរ​។ ម៉ូ​ឌែ​ល 125 មាន​កម្លាំង​១២៥ CC ហើយ​ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៦៥ រហូតដល់​ឆ្នាំ​១៩៨១​។ ក្រុមហ៊ុន​អ៊ីតាលី PIAGGIO ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៨៨៤ ហើយ​គឺ​ក្រុមហ៊ុន​នេះហើយ ដែល​បាន​បង្កើត​ម៉ូតូ​អូ​តូ​មុនគេ​។ 
 
​កង់​ម៉ាស៊ីន MOBYLETTE ប្រភេទ AV65 ពី​ទស្ស​វត្ត​១៩៦០ ពណ៌​នៅ​ចន្លោះ​ប្រផេះ និង​ខៀវ​។ ទោះបីជា​ដែក​ពុក​ខ្លះ ម្ចាស់​វា​បាន​ចាក់សោរ​កាប ដើម្បី​ចៀសវាង​ចោរកម្ម ព្រោះ​គាត់​ដឹង​អំពី​គុណ​តម្លៃ​កង់​ដ៏​កម្រ​នេះ​។ មុន​សង្គ្រាម​ម៉ាក MOBYLETTE និយម​ណាស់​នៅ​ប្រទេស​កម្ពុជា​។ មកដល់​បច្ចុប្បន្ន ក៏​តែមាន​ខ្លះ​ដែរ​។ លើសពីនេះទៅទៀត មួយចំនួន​អាច​ជិះ​បាន​។ Mobylette ប្រភេទ AV65 ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៧០​។ វា​ស៊ីសាំង​តិច​មែនទែន ព្រោះ​វា​មាន​ទម្ងន់ ៥០​គីឡូក្រាម​ប៉ុណ្ណោះ​។ ទោះបីជា​អ្នកបើក​មិន​ធាក់​ក៏ដោយ កង់​ម៉ាស៊ីន​កម្លាំង ៥០CC នេះ អាច​ជិះ​ដល់​ល្បឿន​អតិបរមា ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើម​ដំណើរការ​ឆ្នាំ​១៩២៤ នៅ​ប្រទេស​បារាំង ហើយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ ដែល​បាន​បង្កើត​កង់​ម៉ាស៊ីន​៕
 



























Tag:
 យានយន្ត​
 ​កង់​
 ​ម៉ូតូ​
 ​ទោចក្រយានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com