រថយន្ត
អន្តរជាតិ
​ជនជាតិ​ចិន​អាន​ឈ្មោះ​រថយន្ត Brand ល្បីៗ​យ៉ាងដូចម្តេច​ដែរ​?
27, Jul 2020 , 8:45 pm        
រូបភាព
ដោយ: ធីតា
ឧស្សាហកម្ម​យានយន្ត​ចិន បាន​គ្រប​ដណ្តប់​នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក មិន​ថា​ជា​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រុមហ៊ុន​បរទេស​ដែលជា​ដៃគូ​នោះឡើយ​។ ការហៅ​ឈ្មោះ​រថយន្ត Brand  របស់​ជនជាតិ​ចិន ភាគច្រើន​មានការ​បញ្ចេញ​សំឡេង​ខុសពី​សំនៀង​ទូទៅ​។​



​គេហទំព័រ​រថយន្ត Carscoops បានលើកឡើង​ពី​ករណី​វីដេអូ​មួយ​ដែល​ស្ត្រី​ម្នាក់​បានបង្ហាញ​ពី​គំនូ​នៃ​ការហៅ​ឈ្មោះ​រថយន្ត Brand របស់​ជនជាតិ​ចិន ដែល​ខុសពី​ពលរដ្ឋ​ដទៃ ជាពិសេស​សំនៀង​ជា​ភាសា​អង់គ្លេស​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​រថយន្ត Aerfa Luomiou ជនជាតិ​ចិន​ហៅថា Alfa Romeo រីឯ Ferrari ទៅជា Falali, Mashaladi សម្រាប់ Maserati, Lanbojini សំដៅលើ Lamborghini និង MaiKailun សម្រាប់ McLaren ជាដើម​។​

Brand ល្បីៗ​ផ្សេងទៀត ដូចជា Aston Martin តែ​ចិន​ហៅថា Asidun Mading, Jaguar ថា Jiebao, Bentley ថា Binli, Land Rover ថា Lu Hu និង Rolls-Royce ថា Laosi-Loisi​។​

​សូម​ទស្សនា​ឃ្លី​ប​ដូចខាងក្រោម​៖

© រក្សាសិទ្ធិដោយ thmeythmey.com