កីឡាអន្តរជាតិ
អន្តរជាតិ
Ramos ហៅកំពូលអ្នកវាយក្នុងទ្រុង McGregor ទៅហាត់បាល់នៅ Real Madrid
× Sergio Ramos អញ្ជើញ Conor McGregor ទៅហ្វឹកហាត់នៅទឹកដី Real Madrid ជាមួយខ្លួន បន្ទាប់ពីអតីតកំពូលកីឡាករវាយក្នុងទ្រុង UFC ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម តាមរយៈការបង្ហាញជំនាញទាត់បាល់ស៊ុតបញ្ចូលទីរបស់គេ។
ថ្មីៗនេះ Ramos ខ្សែការពារឆ្នើមរបស់ក្រុមយក្សអេស្ប៉ាញ បានបង្ហោះវីដេអូមួយដោយបង្ហាញពីការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ អំឡុងពេលហ្វឹកហាត់នៅលើបណ្តាញសង្គម Twitter ដោយសរសេរភ្ជាប់ជាមួយវីដេអូ១១វិនាទីនោះទៅកាន់ McGregor ថា តើអ្នកគិតយ៉ាងម៉េចដែរ The Notorious MMA?
ក្រោយការបង្ហោះរបស់សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំបែបនេះ McGregor កំពូលកីឡវាយក្រុងទ្រុងសញ្ចាតិអៀរឡង់ក៏បានបង្ហោះវីដេអូលើ Instagram ដោយបង្ហាញពីការទាត់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនដើម្បីបញ្ជាក់ទៅកាន់ Ramos វិញ។ ក្នុងវីដេអូចំនួន៥នោះ McGregor ក៏បានសេរសេរទៅកាន់ Ramos ថា តើអ្នកគិតយ៉ាងមិចដែរ? ដូចដែរ Ramos ធ្លាប់បានសរសេរមកកាន់ខ្លួនអ៊ីចឹងដែរ។
ក្រោយឃើញវីដេអូរបស់ McGregor ខ្សែការពារនិងជាប្រធានក្រុម Real Madrid បានសួរតបទៅវិញតាមរយៈខំមិនក្នុងវីដេអូនោះថា៖« តើអ្នកពេញចិត្តនឹងទៅហ្វឹកហាត់នៅ Real Madrid ឬទេ? ស្វាគមន៍សម្រាប់ការចូលរួមជាមួយយើងគ្រប់ពេល»។
McGregor បានទទួលយកការផ្តល់ជូនរបស់ Ramos ដោយតបថា៖« អរគុណបងប្រុស! ពេលក្រោយខ្ញុំនឹងទៅចូលរួមជាមួយ Real Madird។ ខ្ញុំពិជាមានកិត្តិយសណាស់»។
McGregor វ័យ ៣២ឆ្នាំ ធ្លាប់មានបទពិសោធក្នុងវិស័យកីឡាបាល់ទាត់ពីមុនមកតាមរយៈការចួលរួមដោយស្ម័គ្រចិត្តជាមួយក្រុម Slieveamon United និង Yellowstone Celtic មុនទៅចាប់អាជីពជាអ្នកវាយក្រុងទ្រុង។ McGregor បានសារភាពថាខ្លួនជាអ្នកគាំទ្ររបស់ក្រុម Manchester United ដោយសារតែរូបគេពេញចិត្តខ្លាំងនឹងលោក Roy Keane ដែលជាអតីតប្រធានក្រុមបិសាចក្រហមមួយនេះ៕
Tag:
Sergio Ramos
Conor McGregor
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com