ជាតិ
អភិបាលខេត្ត​ស្វាយរៀង ជំរុញ​ពលរដ្ឋ​ឲ្យ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ​
28, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ជំរុញ​ឲ្យ​ពលរដ្ឋ បង្កើន​ការធ្វើ​កសិកម្ម ដូចជា​បង្កើន​ការដាំ​ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុងស្រុក អំឡុងពេល​កូ​វីដ​-១៩​។ ការជំរុញ​នេះ ធ្វើឡើង​អំឡុងពេល​លោក ម៉ែន វិបុល ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​២១ កក្កដា ឆ្នាំ​២០២០​។​

 
​ប្រជាជន​ខេត្តស្វាយរៀង​ប្រមាណ​៦១​ភាគរយ ប្រកប​របរ​កសិកម្ម និង​មាន​ផ្ទៃដី​ធ្វើ​កសិកម្ម​សរុប ២១៣.៤០០​ហិកតា និង​មាន​សក្កដានុពល​លើ​ដំណាំ​ស្រូវ បន្លែ​គ្រប់​ប្រភេទ និង​ប្រភេទ​ដំណាំ​ឧស្សាហកម្ម​។ ប្រជាកសិករ​ភាគច្រើន ក៏បាន​ផ្លាស់ប្តូរ​របៀបរបប​ធ្វើ​កសិកម្ម​របស់ខ្លួន​ដែរ ដោយ​ការធ្វើ​កសិកម្ម​បែប​ទំនើប​វិញ ពោល​ប្ដូរ​ពី​ការប្រើ​កម្លាំង​មនុស្ស មកប្រើប្រាស់​គ្រឿងយន្ត​។ 
 
​ក្រៅពី​ការធ្វើ​ស្រែចម្ការ​លក្ខណៈ​គ្រួសារ ខេត្ត​នេះ ក៏មាន​សហគមន៍​កសិក​ម្ម ចំនួន​៩០​ដែរ  ដែលមាន​សមាជិក ៦.៦៥០​នាក់​៕
 





លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង

 រូបភាពពី មន្ទីកសិកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com