COVID-19
ជាតិ
COVID-19៖ កម្ពុជាមាន​ករណី​ថ្មី​៧នាក់បន្ថែម​ និង៧នាក់ទៀតសះស្បើយ
29, Jul 2020 , 7:49 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃពុធនេះ បាន​ប្រកាសពី​ករណីឆ្លងកូវីដ-១៩ ចំនួន​៧ករណីទៀត ហើយស្របជាមួយគ្នា​អ្នកជំងឺ៧នាក់បានជាសះស្បើយ។ ករណី​បន្ថែមធ្វើ​ឲ្យអ្នកជំងឺដែលឆ្លងនៅ​កម្ពុជា​កើន​ដល់២៣៣នាក់ រីឯករណីសះស្បើយឡើង​ដល់​១៥៤នាក់ ដែលស្មើនឹង​៦៦.០៩ភាគរយ។



តាមសេចក្តីជូនដំណឹង អ្នកឆ្លងថ្មីទាំង​៧រូប មាន​៤រូបជាសមាជិក​ក្រុមមួកខៀវមកពីម៉ាលី កាលពីថ្ងៃទី​១០ ខែកក្កដា ក្នុងចំណោម​៨០នាក់។ លទ្ធផល​តេស្តលើកទី៣កាលពី​ថ្ងៃទី២៨ ខែកក្កដា រកឃើញពួក​គាត់មាន​វិជ្ជមានកូវីដ-១៩។ រីឯ៣នាក់ទៀត ស្ថិតក្នុងចំណោមក្រុមអ្នកដំណើរពីឥណ្ឌូណេស៊ី ដែលបានមកដល់កម្ពុជាកាលពី​ថ្ងៃទី​២៣ ខែកក្កដា ជាមួយមនុស្ស​៥៩នាក់ទៀត។

ដោយឡែក​ករណីសះស្បើយទាំង៧ មាន​បុរស​៦នាក់ដែលមានប្រវត្តិធ្វើដំណើរពីបណ្តាប្រទេសផ្សេងៗ និងស្រ្តី១នាក់ដែលជាសមាជិកក្រុមមួកខៀវ។ ពួកគាត់មានលទ្ធផលតេស្តអវិជ្ជមាន​២ដង ហើយត្រូវបានអនុញ្ញាតឲ្យ​ចាកចេញពីមន្ទីរពេទ្យ៕

© រក្សាសិទ្ធិដោយ thmeythmey.com