ពីនេះ ពីនោះ
សុខភាព
បញ្ហា​ពិបាក​រំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ដ៏​ងាយ​នេះ​
30, Jul 2020 , 6:59 am        
រូបភាព
​បញ្ហា​ពិបាក​ក្នុងការ​រំលាយ​អាហារ​អាច​កើតឡើង​នោះ​ពេល​អ្នក​ទទួលទាន​ច្រើនពេក ឬអ្វី​ដែល​ក្រពះ​ទទួលយក​មិនបាន​។ បញ្ហា​ពិបាក​រំលាយ​អាហារ​អាចធ្វើឱ្យ​អ្នក​ជួបប្រទះ​នឹង​អាកា​រៈ​ឈឺពោះ​, ភើរ ឬ​ហើមពោះ​គួរឱ្យ​រំខាន​។ គួរ​ធ្វើយ៉ាងណា​ទប់ទល់​នឹង​បញ្ហា​នេះ​មែន​ទេ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ៖

 
  • ​អ្វីដែល​អ្នកត្រូវការ​
​ខ្ញី​ហាន់​រួច​ជា​ចំណិត​តូចៗ​ចំនួន ១ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ស្លឹក​ជី​អង្កាម​ចិញ្ច្រាំ ១ ស្លាបព្រា​កាហ្វេ​។​
 
  • ​អ្វីដែល​អ្នក​ត្រូវធ្វើ​
​ដំបូង​ត្រូវដាក់​ទឹក ២ ពែង​និង​ខ្ញី​ចូលក្នុង​ឆ្នាំង​មួយ បន្ទាប់មក​ដាក់​ដាំ​ឱ្យ​ពុះ​។ ចាប់ផ្ដើម​បន្ថយកម្ដៅ​ឱ្យទាប​សម្រាប់​រយៈពេល​ពី ១០ ទៅ ២០ នាទី​។ ស្រង​យក​កាក​ខ្ញី​ចេញ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​និង​ទឹកឃ្មុំ​ចូល ហើយ​កូរ​ឱ្យ​សព្វ​។ បន្ថែម​ស្លឹក​ជី​អង្កាម​ខ្លះ​ចូល សឹម​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com