ពីនេះ ពីនោះ
ពាក្យ​ត្រូវ​គឺ «​ខ្លោងទ្វារ​» មិនមែន​«​ក្លោងទ្វារ​» ឡើយ​
30, Jul 2020 , 7:29 am        
រូបភាព
«​ខ្លោង​ទា្វរ​» សំដៅលើ​បង្គោល​មួយគូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ ឬ​ដោយ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ចូល​បាន ដែលមាន​រចនា​ក្បូរក្បាច់​ផ្សេងៗ​។

 
​ខ្លោងទ្វារវត្ត ខ្លោងទ្វារផ្ទះ​។ ក្នុងន័យនេះ គេ​មិនអាច​សរសេរ​ជា​«​ក្លោងទ្វារ​»​បានឡើយ ព្រោះ​គ្មាន​ពាក្យ​«​ក្លោង​»​នេះ​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ 
 
​ចំពោះ​ពាក្យ​«​ខ្លោង​»​អាច​ប្រើ​នៅក្នុង​ន័យ​ម្យ៉ាង​ទៀតថា មេខ្លោង គឺជា​ប្រធាន ជា​មេ ដែលមាន​អនុភាព​ធំជាងគេ​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com