COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១ករណីទៀតដែលជាមន្ត្រីទូតអាមេរិក និងសះស្បើយ​៨នាក់
30, Jul 2020 , 8:10 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល​នៅព្រឹកនេះ បាន​ប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ករណីទី២៣៤នៅកម្ពុជា។ អ្នកជំងឺជាបុរសអាមេរិក និងជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ដែលមកដល់ដោយលទ្ធផល​សំណាក​លើកទី២ ពោលគឺចំថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក​របស់គាត់បង្ហាញថា មានវិជ្ជមាន COVID-19។



ជាមួយគ្នា ក្រសួង​បាន​បញ្ជាក់ពីករណីសះស្បើយ​៨នាក់ទៀត ដែលមាន​ពលរដ្ឋខ្មែរ​៧នាក់ ក្នុងនោះ៥នាក់​ស្ថិតក្នុងចំណោម​ក្រុមដែលធ្វើដំណើរពីអារ៉ាប៊ីសាអូឌីត ២នាក់មកពីសហរដ្ឋអាមេរិក រីឯម្នាក់ទៀត ជាស្ត្រីការទូតអាមេរិក។

បច្ចុប្បន្ន​កម្ពុជាមាន​២៣៤ករណី ​សះស្បើយ១៦២ករណី និង៧២ករណី ស្ថិត​ក្រោម​ការព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com