ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​កក់​សម្អាត​សក់​ឱ្យបាន​ត្រឹមត្រូវ​
30, Jul 2020 , 8:59 pm        
រូបភាព
​ការ​កក់​សម្អាត​សក់​ឱ្យបាន​ត្រឹមត្រូវ គឺ​សំខាន់​ណាស់​ដើម្បី​អាច​ចៀសផុត​បញ្ហា​សក់​ខូច​។ វា​ក៏​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សក់​និង​ស្បែកក្បាល​ល្អប្រសើរ​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ត្រឹមត្រូវ​ក្នុងការ​កក់​សម្អាត​សក់ ៖

 
១. សិតសក់​
 
​សិតសក់​សិន​សឹម​ចូល​ងូតទឹក​។ ការធ្វើ​បែបនេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ជ្រុះ​ដាច់​កំឡុងពេល​ងូតទឹក​និង​ជម្រុញ​ចរន្តឈាម​រត់​ក្នុង​ស្បែកក្បាល​ផងដែរ​។​
 
២. លាងជម្រះ​
 
​ត្រូវ​ប្រាកដថា​សក់​របស់​អ្នក គឺ​សើម​ទាំងស្រុង​។ ចាប់ផ្ដើម​លាងជម្រះ​ពី​គល់​សក់​ចុះទៅ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. ប្រើប្រាស់​ក្រែ​ម​បន្ទន់​
 
​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទប់ស្កាត់​បញ្ហា​សក់​បែក​ចុង​។ អ្នក​គួរប្រើ​ប្រាស់​ក្រែ​ម​បន្ទន់​សក់​មុន​សាប៊ូកក់សក់​។​
 
៤. កក់សក់​
 
​អ្នក​គួរ​កក់សក់​ឱ្យបាន​ត្រឹមត្រូវ​និង​កុំ​ភ្លេច​ម៉ាស្សា​ឱ្យដល់​ស្បែកក្បាល​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​មិន​ប្រើប្រាស់​សាប៊ូ​ច្រើនពេក​។​
 
៥. ម៉ាស្សា​
 
​កុំ​ភ្លេច​ម៉ាស្សា​ស្បែកក្បាល​ដោយ​វា​ជា​ផ្នែក​ដែល​សំខាន់បំផុត​។ ការ​ម៉ាស្សា​ជួយ​បង្កើន​លំហូរ​ឈាម​ក្នុង​ក្បាល​ជួយ​ដល់​ការលូតលាស់​សក់​។​
 
៥. ម្ដង គឺ​គ្រប់គ្រាន់​ហើយ​
 
​អ្នក​គួរ​កក់​សម្អាត​សក់​តែម្ដង​បាន​ហើយ រួច​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​បន្ទាប់​សម្រាប​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ដើម្បី​ចៀសវាង​បញ្ហា​សក់​ស្ងួត​អ្នក​មិនគួរ​កក់សក់​ច្រើនជាង​បី​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​ដើម្បី​ចៀសវាង​បញ្ហា​សក់​ស្ងួត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com