កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៖ ព្រៃវែង​ជើងឯក ត្បូងឃ្មុំ​លេខ​២ កែប​លេខ​៣ និង​សៀមរាប​លេខ​៤
30, Jul 2020 , 11:34 am        
រូបភាព
ក្រុមខេត្តព្រៃវែងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន​ថ្នាក់ខេត្ត ឆ្នាំ២០២០។ រូបថត CNCC
ក្រុមខេត្តព្រៃវែងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន​ថ្នាក់ខេត្ត ឆ្នាំ២០២០។ រូបថត CNCC
ដោយ: ថ្មីៗ
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ដោយ​ព្រៃវែង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយ​យក​ត្បូងឃ្មុំ ដែលជា​ម្ចាស់​ពាន​ឆ្នាំ​ចាស់ ក្នុង​លទ្ធផល ១-០​។ រីឯ​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដដែល កែប បាន​យកឈ្នះ​សៀមរាប ៣-០​។  ក្រុម​ទាំង​៤​សុទ្ធ​តែមាន​កៅអី​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ជាមួយ​ក្រុម​ខ្លាំងៗ​នៅ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។​



​ជ័យលាភី​៖
​ព្រៃវែង ម្ចាស់​ជើងឯក បាន​ប្រាក់រង្វាន់​ចំនួន​១៥​លាន​រៀល​

លោក សៅ សុខា ប្រធានសហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា បំពាក់មេដាយ និងប្រគល់ពាន​ដល់ក្រុមជើងឯក។ រូបថត CNCC



ត្បូងឃ្មុំ លេខ​២ បាន​ប្រាក់រង្វាន់​ចំនួន​៧.៥​លាន​រៀល​

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បំពាក់មេដាយ និង​ផ្តល់ប្រាក់រង្វាន់ដល់ក្រុមលេខពីរ។ រូបថត CNCC



កែប លេខ​៣ បាន​ប្រាក់រង្វាន់​ចំនួន​៥​លាន​រៀល


លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បំពាក់មេដាយ និងផ្តល់ប្រាក់រង្វាន់ដល់ក្រុម​លេខ៣។ រូបថត CNCC



​គ្រូបង្វឹក​ឆ្នើម លោក Gregoire Mattew Sinclair (​ព្រៃវែង​) ប្រាក់រង្វាន់១.៥លានរៀល


លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាមន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ប្រគល់ពាន និងរង្វាន់ដល់គ្រូបង្វឹកឆ្នើម។ រូបថត CNCC



កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​៖ ទេព សើ​ហ្វី​អ៊ី (​កែប​) ១២​គ្រាប់​ បានប្រាក់រង្វាន់១.៥លានរៀល






អ្នកចាំទី​ឆ្នើម​ជាងគេ​៖ វីរៈ​ដា​រ៉ា (​ព្រៃវែង​) បានប្រាក់រង្វាន់១.៥លានរៀល









© រក្សាសិទ្ធិដោយ thmeythmey.com