COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ប្រកាសថា ជាពីជំងឺ COVID-19 ហើយត្រឡប់ទៅដឹកនាំក្រុមដូចធម្មតា
× Xavi Hernandez អតីតតារាឆ្នើមក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ បានអះអាងនៅទី ២៩ ខែកក្កដា ថា ខ្លួនបានជាសះស្បើយពីជំងឺ COVID-19 វិញហើយ និងថែមទាំងបានវិលត្រឡប់ទៅបំពេញតួនាទីជាគ្រូបង្វឹកក្រុម Al-Sadd នៃលីគកំពូលកាតា (QSL) ដូចធម្មតា។
បន្ទាប់ពីប្រកាសពីការឆ្លងជំងឺរាតត្បាតសកលនៅលើទឹកដីកាតាកាលពីថ្ងៃទី២៥ ខែកក្កដា Xavi ក៏បានផ្សព្វផ្សាយពីការជាសះស្បើយនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់គេដដែលនៅ៥ថ្ងៃក្រោយ។
គ្រូបង្វឹកក្រុម Al-Sadd រូបនេះបានសរសេរនៅលើគណនី Instagram នៅថ្ងៃទី២៩ ខែកក្កដា ដោយភ្ជាប់រូបថតជាមួយកូនស្រីថា៖« អរគុណច្រើនចំពោះសារដែលបង្ហាញពីការយកចិត្តទុកដាក់លើខ្ញុំ អំឡុងពេលខ្ញុំសម្រាកព្យាបាលជំងឺ COVID-19 ប៉ុន្មានថ្ងៃនេះ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានជាសះស្បើយ ហើយអាចត្រឡប់មកផ្ទះជាមួយក្រុមគ្រួសារ និងក្រុម Al-Sadd វិញដូចដើម»។
ដោយសារឆ្លងជំងឺដ៏កាចសាហាវនេះ Xavi ដែលអតីតខ្សែបម្រើឆ្នើមជម្រើសជាតិអេស្ប៉ាញ វ័យ៤០ឆ្នាំ បានខកខានដឹកនាំក្រុម Al-Sadd ដែលបានទទួលជ័យជម្នះ ២-១ លើក្រុម Al-Khor ក្នុងការប្រកួតលើកដំបូងបន្ទាប់ពីលីគកំពូលកាតាបន្តលេងវិញ ចាប់តាំងពីផ្អាកកាលពីខែមីនាដោយសារ COVID-19។
មកទល់សព្វថ្ងៃកាតាមានចំនួនអ្នកឆ្លងជាង ១១០០០០ ករណី ក្នុងនោះស្លាប់ ១៦៩នាក់ និងជាសះស្បើយជាងមួយសែននាក់៕
Tag:
Xavi
COVID-19
Al-Sadd
© រក្សាសិទ្ធិដោយ thmeythmey.com