ជាតិ
TripAdvisor ៖ សណ្ឋាគា​រវិ​រតន៍ ជាប់​លេខ​១ ទាំង​នៅ​អាស៊ី និង​ពិភពលោក នៅ​ឆ្នាំ​២០២០​នេះ​
30, Jul 2020 , 2:53 pm        
រូបភាព
​ភ្នំពេញ​៖ សណ្ឋាគា​រវិ​រតន៍ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទាំង​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក នៅ​ឆ្នាំ​២០២០​នេះ តាម​ការចុះផ្សាយ​របស់​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក TripAdvisor កាលពី​ថ្ងៃទី​២៨ កក្កដា​។​


TripAdvisor បានជ្រើសរើស​សណ្ឋាគារ​ល្អ​បំផុត ចំនួន​២៥ ដែល​ផ្ដល់​ជា​ជម្រើស​របស់​អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០២០​។ ក្នុងចំណោម​សណ្ឋាគារ​ទាំង​២៥​នោះ សណ្ឋាគា​រវិ​រតន៍ ឈរ​នៅ​លេខ​រៀង​ទី​១ ខណៈ​សណ្ឋាគារ Jaya House RiverPark នៅ​ខេត្តសៀមរាប​ដែរនោះ ជាប់​ចំណាត់ថ្នាក់​លេខ​១១ នៅ​ទូទាំង​ពិភពលោក​។ 
 
​ខាងក្រោម​នេះ គឺ​ឈ្មោះ សណ្ឋាគារ​ទាំង​២៥ ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ ទូទាំង​ពិភពលោក​៖
១ Viroth's Hotel សៀមរាប ,​កម្ពុជា​
២ Hanoi La Siesta Hotel & Spa , Hanoi, វៀតណាម​
៣ Tulemar Bungalows & Villas ,Manuel Antonio,​កូ​ស្ដា​រី​កា 
៤ Quinta Jardins do Lago , Funchal,​ព័រ​ទុយ​ហ្គា​ល់ 
៥ THE OMNIA ,Zermatt, ស្វី​ស​
៦ The Upper House ,Hong Kong, ចិន​
៧ Valle D'incanto Midscale Hotel ,Gramado, ប្រេ​ស៊ី​ល​
៨  Grand Velas Los Cabos ,San Jose del Cabo, ម៉ិ​ក​ស៊ិ​ក​
៩   Constance Prince Maurice ,Pointe de Flacq, ម៉ូ​រី​ស​
១០ Raffles Dubai ,Dubai, អេ​មី​រ៉េត​អារ៉ាប់​រួម​
១១ Jaya House River Park ,Siem Reap, កម្ពុជា​
១២ La Siesta Hoi An Resort & Spa , Hoi An, វៀតណាម​
១៣ Lawton & Lauriston Court Hotel ,Llandudno, ចក្រភព​អង់គ្លេស​
១៤ Baros Maldives ,Baros Island, ម៉ា​ល់​ឌី​វ​
១៥ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី​
១៦ JM Marvel Hotel & Spa Hanoi, វៀតណាម​
១៧ Chandys Windy Woods Chithirapuram, ឥណ្ឌា​
១៨ Ikos Dassia Dassia, ក្រិ​ក​
១៩ Sani Dunes Sani, ក្រិ​ក​
២០ Maxx Royal Kemer Resort Kemer, តួ​ក​គី​
២១ Nayara Gardens Relais & Chateaux La Fortuna de San Carlos, កូ​ស្ដា​រី​កា​
២២ Waldorf Astoria Los Cabos Pedregal Cabo San Lucas, ម៉ិ​ក​ស៊ិ​ក​
២៣ Royal Savoy Hotel and Villas Sharm El Sheikh, អេ​ហ្ស៊ី​ប​
២៤ French Quarter Inn Charleston, South Carolina
២៥ LUX* Belle Mare Belle Mare, ម៉ូ​រី​ស​
 
​ចំណែក​នៅ​តំបន់​អាស៊ី​វិញ សណ្ឋាគារ​វីរ​តន៍ ក៏​នៅតែ​ឈរ​លេខ​១​ដដែល ស្របពេល​សណ្ឋាគារ​៤​ទៀត​នៅ​សៀមរាប ជាប់​ចំណាត់ថ្នាក់​លេខ​៤ លេខ​១០ លេខ​១២ និង​លេខ​១៦​។​
១ Viroth's Hotel Siem Reap, កម្ពុជា​
២ Hanoi La Siesta Hotel & Spa ,Hanoi, វៀតណាម​
៣ The Upper House ,Hong Kong, ចិន​
៤ Jaya House River Park ,Siem Reap, កម្ពុជា​
៥ La Siesta Hoi An Resort & Spa ,Hoi An, វៀតណាម​
៦ Baros Maldives ,Baros Island, ម៉ា​ល់​ឌី​វ​
៧ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី​
៨ JM Marvel Hotel & Spa ,Hanoi, វៀតណាម​
៩ Chandys Windy Woods ,Chithirapuram, ឥណ្ឌា​
១០ Central Suite Residence ,Siem Reap, កម្ពុជា​
១១ Evolve Back, Kabini ,Beeramballi, ឥណ្ឌា​
១២ Metta Residence & Spa ,Siem Reap, កម្ពុជា​
១៣ Aira Boutique Sapa Hotel & Spa ,Sapa, វៀតណាម​
១៤ The Oberoi Rajvilas ,Jaipur, ឥណ្ឌា​
១៥ Evolve Back, Coorg ,Siddapura, ឥណ្ឌា​
១៦ Memoire Palace Resort & Spa ,Svay Dangkum, កម្ពុជា​
១៧ Evolve Back, Hampi ,Kamalapur, ឥណ្ឌា​
១៨ Kanuhura – Maldives ,Kanuhura, ម៉ា​ល់​ឌី​វ​
១៩ Six Senses Laamu ,Olhuveli Island, ម៉ា​ល់​ឌី​វ​
២០ Constance Moofushi ,Moofushi Island, ម៉ា​ល់​ឌី​វ​
២១ Padma Resort Ubud ,Payangan, ឥណ្ឌូណេស៊ី 
២២ Kenting Amanda Hotel ,Hengchun, Pingtung
២៣ Four Seasons Resort Maldives at Kuda Huraa , Huraa Island, ម៉ា​ល់​ឌី​វ​
២៤ Milaidhoo Island Maldives , Milaidhoo Island, ម៉ា​ល់​ឌី​វ​
២៥ The Legian Bali ,Seminyak, ឥណ្ឌូណេស៊ី​
 
ក្រៅពី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទាំង​នៅ​អាស៊ី និង​ពិភពលោក​ហើយ សណ្ឋាគារ វិ​រតន៍ ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ផ្នែក​សេវាកម្ម​ល្អ​ផងដែរ​។​ ​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ សណ្ឋាគា​រវិ​រតន៍ ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​អាស៊ី និង​ជាប់​លេខ​៣​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​សណ្ឋាគារ​២៥ ដែល​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក TripAdvisor ចុះផ្សាយ​។​

Tag:
 ទេសចរណ៍​
  សេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com