អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABA Mobile បង្កើន​សមត្ថភាព​ថ្មី​សម្រាប់​ការស្នើសុំ​បើក​កាត​ប្លា​ស្ទិ​ក និង​ចំនួន​កំណត់​សេវា​ផ្ទេរ​ក្រៅប្រទេស​តាម SWIFT
31, Jul 2020 , 10:59 am        
រូបភាព
​កម្មវិធី ABA Mobile ទទួលបាន​ការបង្កើន​សមត្ថភាព​ដ៏​សំខាន់​មួយ ជាមួយនឹង​ការដាក់​ឲ្យ​ដំណើរការ ការស្នើសុំ​បើក​កាត​ប្លា​ស្ទិ​ក និង​ការបង្កើន​ចំនួន​ទឹកប្រាក់​អតិបរមា សម្រាប់​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​តាម SWIFT​។​
 
​ជាមួយ​មុខងារ​ស្នើសុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក អ្នកប្រើប្រាស់​កម្មវិធី ABA Mobile ឥឡូវនេះ​អាច​ឆែក​មើល​ជម្រើស​កាត ABA ហើយ​ជ្រើសរើស​កាត​ដែល​សមស្រប​បំផុត និង​ស្នើសុំ​បើក​កាត​នោះ គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់ នៅក្នុង​ទូរស័ព្ទ​របស់​ពួកគេ ដោយ​មិនចាំបាច់​អញ្ជើញ​មកកាន់​សាខា​ធនាគារ​ឡើយ​។ អតិថិជន អាច​ជ្រើសរើស​ស្នើសុំ​ឲ្យ​ប្រគល់​កាត​ថ្មី​របស់​ពួកគេ ដល់​គេហដ្ឋាន ឬ​ការិយាល័យ​របស់​ពួកគេ​បាន (​សម្រាប់តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​) ឬ​ទៅ​ទទួល​កាត នៅតាម​សាខា​ដែល​នៅ​ជិត​អ្នក​បំផុត​។​
​ខាងក្រោម​នេះ ជា​របៀប​ងាយៗ​ក្នុងការ​ស្នើសុំ​បើក​កាត​ប្លា​ស្ទិ​ក​ថ្មី នៅក្នុង​កម្មវិធី ABA Mobile ៖
 
  • ​ចុច​លើ​ប៊ូ​តុង កាត នៅលើ​អេក្រង់​កម្មវិធី​
  • ​ចុច​ប៊ូ​តុង កាត​ឥណ​ពន្ធ​
  • ​ជ្រើសរើស កាត Visa, Mastercard ឬ UPI
  • ​ជ្រើសរើស គណនី​ប្រាក់​ដុល្លារ ដែល​អ្នក​ចង់ភ្ជាប់​ជាមួយ​កាត​
  • ​ជ្រើសរើស ជម្រើស​ទទួល​កាត​ថ្មី 1
  • ​បញ្ជាក់​ការស្នើសុំ​ជាមួយ​លេខ​កូដ PIN 4 ខ្ទង់​របស់​កម្មវិធី ABA Mobile របស់​អ្នក​
     
1 អ្នក​អាច​ជ្រើសរើស​ទទួល​កាត​នៅតាម​សាខា ឬ​ប្រគល់​ឲ្យ​អ្នក (​សម្រាប់តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​)​។​
 
​មុខងារ​នេះ ជាការ​បន្ថែម​លើ​មុខងារ​ដែលមាន​ស្រាប់ ក្នុង​ការបើក​កាត​និម្មិត ក្នុង​កម្មវិធី ABA Mobile​។​
​សម្រាប់​ព័ត៌មាន​អំពី​កាត​និម្មិត​នេះ អ្នក​អាច​ចុច​នៅទីនេះ​៖ https://www.ababank.com/km/personal/aba-mobile/mobile-virtual-cards/​។​
 
​សម្រាប់​សម្ថ​ភាព​ថ្មី​មួយទៀត គឺ​ការផ្ញើ​ប្រាក់​ចំនួន​កាន់តែ​ច្រើនជាង​មុន តាម SWIFT នៅក្នុង​កម្មវិធី ABA Mobile មុខងារ​អាប់​ឡូត​ឯកសារ​គាំទ្រ ត្រូវ​បានដាក់​បន្ថែម​។ ឥឡូវនេះ​អ្នកប្រើប្រាស់​កម្មវិធី ABA Mobile អាច​ផ្ញើ​ប្រាក់​ទៅ​ក្រៅប្រទេស​រហូតដល់ 30,000 ដុល្លារ ដោយ​ប្រើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​តាម SWIFT បន្ទាប់ពី​អាប់​ឡូត​រូបភាព ឬ​ឯកសារ​ស្គែ​ន​ដែល​បង្ហាញ​ពី​គោលបំណង​នៃ​ការផ្ទេរ​ប្រាក់​នោះ (​កិច្ចព្រមព្រៀង កិច្ចសន្យា វិក្កយបត្រ និង​ឯកសារ​ផ្សេងៗ​)​។ ចំនួន​កំណត់​ប្រចាំខែ នៃ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​តាម SWIFT តាម​ទូរស័ព្ទ ឥឡូវនេះ​ក៏ត្រូវ​បាន​បង្កើន និង​មាន​ចំនួន​រហូតដល់ 60,000 ដុល្លារ​។​
 
​ដើម្បី​ផ្ញើ​ប្រាក់​ចំនួន​លើសពី 10,000 ដុល្លារ​តាម SWIFT នៅក្នុង​កម្មវិធី ABA Mobile សូម​អនុវត្តតាម​ជំហាន​ទាំងនេះ​៖
 
  • ​បើក​កម្មវិធី ABA Mobile និង​ចុច​លើ​ប៊ូ​តុង ផ្ទេរប្រាក់​
  • ​ជ្រើសរើស ផ្ទេរប្រាក់​ក្រៅប្រទេស​តាម SWIFT
  • ​ជ្រើសរើស គណនី​ដែល​អ្នក​ចង់​ផ្ទេរចេញ​
  • ​បំពេញ​ព័ត៌មាន​លម្អិត​របស់​អ្នកទទួល 1 និង​ចំនួន​ទឹកប្រាក់​ផ្ទេរ​
  • ​ចុច​ប៊ូ​តុង បន្ទាប់ ដើម្បី​អាប់​ឡូត​ឯកសារ​គាំទ្រ​នានា​
     
1 ប្រសិនបើ​អ្នក​កំពុង​ផ្ញើ​ប្រាក់ ទៅកាន់​គណនី​ផ្ទាល់ខ្លួន​របស់​អ្នក​នៅក្រៅ​ប្រទេស មិនចាំបាច់​មាន​ឯកសារ​គាំទ្រ​សម្រាប់​ប្រតិបត្តិការ​នោះទេ​។
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​តាម SWIFT នៅក្នុង​កម្មវិធី ABA Mobile សូម​ចូលទៅ​កាន់​ទំព័​រវិ​ប​សាយ សេវា​ផ្ទេរប្រាក់ SWIFT តាម​ទូរស័ព្ទ របស់​ធនាគារ​យើងខ្ញុំ​ដែលមាន​នៅទីនេះ https://www.ababank.com/km/outward-swift-mobile-transfers/​។ 
 
​ដើម្បី​ទទួលបាន​មុខងារ​ចុងក្រោយបង្អស់​ទាំងនេះ សូម​អាប់​ដេ​ត​កម្មវិធី ABA Mobile ពី App Store និង Google Play Store ថ្ងៃនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com