ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ពេល​កក់សក់ គួរ​ចៀសឱ្យផុត​កំហុស​ទាំងនេះ​
31, Jul 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​គិត​ទេ​ថា​ខ្លួនឯង​ធ្លាប់​កក់សក់​ខុស​ដែល​អាច​បណ្ដាលឱ្យ​សក់​ស្ងួត ងាយ​ដាច់​ជ្រុះ ឬ​សូម្បីតែ​ឆ្លង​មេរោគ​លើ​ស្បែកក្បាល​។ កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កំហុស​មួយចំនួន​ពេល​កក់សក់​ដែល​អ្នក​គួរ​ចៀសវាង ៖

 
១. អ្នក​កក់សក់​ញឹកញាប់​ពេក​
 
​អ្នក​មិនចាំបាច់​ត្រូវ​កក់​សម្អាត​សក់​រាល់ថ្ងៃ​ឡើយ ត្រឹមតែ​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍ គឺ​គ្រប់គ្រាន់​ណាស់​ហើយ​ដើម្បី​កម្ចាត់​ភាពកខ្វក់​ពីស​ក់​និង​ស្បែកក្បាល​។ ទម្លាប់​នេះ​ក៏​ជួយ​រក្សា​សុខភាព​សក់​និង​ស្បែកក្បាល​ដោយ​មិន​ធ្វើឱ្យ​សក់​ស្ងួត ហើយ​ងាយ​ទទួលរង​ការបំផ្លាញ​។ ប្រសិនបើ​សក់​របស់​អ្នក​ឡើង​ប្រេង​ខ្លាំង ចូរ​ប្រើប្រាស់​រូបមន្ត​បែប​ធម្មជាតិ ឬ​សាកល្បង​ផលិតផល​សាប៊ូ​ស្ងួត​។​
 
២. អ្នក​មិន​លាង​សម្អាត​សក់​ឱ្យ​ជ្រះ​ស្អាត​និង​ប្រើប្រាស់​សាប៊ូកក់សក់​ច្រើនពេក​
 
​ចូរ​លាង​សម្អាត​សក់​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១ នាទី​មុននឹង​ប្រើប្រាស់​សាប៊ូកក់​សម្អាត​។ ការធ្វើឱ្យ​សក់​សើម​ទាំងស្រុង​មុនពេល​កក់​ជាមួយ​សាប៊ូ​គឺជា​ជំហាន​ចាំបាច់​មួយ​ដើម្បី​ជម្រះ​ភាពកខ្វក់​ចេញពី​សក់​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
៣. អ្នកប្រើប្រាស់​ក្រែ​ម​បន្ទន់​ក្រោយពេល​កក់​សម្អាត​សក់​
 
​ភាគច្រើន​នៃ​ពួកយើង​ធ្វើការ​កក់​សម្អាត​សក់​មុននឹង​ប្រើប្រាស់​ក្រែ​ម​បន្ទន់​។ ប៉ុន្តែ​ការធ្វើ​ផ្ទុយ​មកវិញ​ដោយ​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​មុន គឺ​កាន់តែ​ប្រសើរ​សម្រាប់​ប្រភេទ​សក់​ខ្លះ​។ ការប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​មុននឹង​ធ្វើឱ្យ​សក់​កាន់​តែមាន​ទម្ងន់​។ រូបមន្ត​នេះ​សាក​សម​បំផុត​សម្រាប់​អ្នកមាន​សក់​ស្ដើង​គ្មាន​ទម្ងន់ និង​សំណើម​គ្រប់គ្រាន់​។​
 
៤. អ្នក​កក់​សាប៊ូ​ច្រើនពេក​នៅ​ចុង​សក់​
 
​គល់​សក់​ជា​ផ្នែក​មួយ​ដែល​សម្បូរ​ប្រេង​ជាងគេ ដូច្នេះ​អ្នក​ចាំបាច់​គួរ​កក់​សាប៊ូ​លើ​ស្បែកក្បាល​ជាជាង​ចុង​នៃ​សក់​។ ម្យ៉ាងវិញទៀត​ចុង​សក់​ជាធម្មតា​ច្រើនតែ​ស្ងួត ហើយ​ការ​កក់​សម្អាត​ជាមួយ​សាប៊ូ​នឹងធ្វើ​ឱ្យ​វា​កាន់តែ​ខ្វះ​សំណើម​។​
 
៥. អ្នកប្រើប្រាស់​ក្រចក​អេះ​ស្បែកក្បាល​
 
​ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​បញ្ហា​ឆ្លង​មេរោគ​លើ​ស្បែកក្បាល​។ ម្យ៉ាងវិញទៀត​សក់​នៅពេល​សើម គឺមាន​សភាព​ខ្សោយ ហើយ​ការ​អេះ​ខ្លាំងៗ​អាច​បណ្ដាលឱ្យ​សក់​ងាយ​នឹង​ដាច់​ជំពាក់ ឬ​ជ្រុះ​។ វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​កក់​សម្អាត​សក់ គឺ​ម៉ាស្សា​គល់​សក់ ឬ​ស្បែកក្បាល​ថ្នមៗ​ដោយ​ប្រើ​ម្រាមដៃ​និង​បាតដៃ​។​
 
៦. អ្នក​កក់​សម្អាត​សក់​ជាមួយ​ទឹក​ក្ដៅ​ខ្លាំង​
 
​សីតុណ្ហភាព​ទឹក​ដែល​ប្រសើរ​បំផុត​សម្រាប់​កក់​សម្អាត​សក់ គឺ​ក្ដៅ​ឧណ្ហៗ​។ ទឹក​ក្ដៅ​ខ្លាំង​អាច​បណ្ដាលឱ្យ​សក់​ងាយ​ជ្រុះ​ដាច់ និង​ជះ​ផលប៉ះពាល់​ដល់​ឬ​ស​នៃ​សក់​ផងដែរ​។​
 
៧. អ្នក​លាប​ក្រែ​ម​បន្ទន់​លើ​ស្បែកក្បាល​
 
​ការ​លាប​ក្រែ​ម​បន្ទន់​លើ​ស្បែកក្បាល​នឹងធ្វើ​ឱ្យ​សក់​កាន់តែ​ឡើង​ប្រេង​ខ្លាំង ហើយ​អាច​ស្ទះ​រន្ធ​នៃ​ឬ​ស​សក់​ថែមទៀត​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ប្រើប្រាស់​ក្រែ​ម​បន្ទន់​លើស​ក់​និង​ចុង​សក់ ចៀសវាង​ស្បែកក្បាល​។​
 
៨. អ្នក​សិតសក់​នៅពេល​សក់​សើម​
 
​សក់​សើម គឺមាន​សភាព​ខ្សោយ​បំផុត​។ ការ​សិតសក់ ឬ​ជូត​ញី​សក់​ជាមួយ​កន្សែង​អាច​ជះ​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់​ស្ថានភាព​នៃ​សក់​។ វិធី​ដ៏​ប្រសើរ​បំផុត គឺ​ផ្ដិត​សក់​ថ្នមៗ​និង​ទុកឱ្យ​វា​ស្ងួត​ខ្លួនឯង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com