អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស វី​ង ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​
31, Jul 2020 , 4:06 pm        
រូបភាព
​ធនាគារ​ឯកទេស វី​ង បាន​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី ដើម្បី​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួលបាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា​។ ការចូលរួម​នេះ គឺ​ដោយសារតែ ធនាគារ​ឯកទេស វី​ង មើលឃើញថា ស្ត្រី​កម្ពុជា​មួយចំនួន កំពុង​ជួប​បញ្ហា​ប្រឈម ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ហើយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគាត់​នៅមានកម្រិត​។
 
​កាលពី​ថ្ងៃទី​២៧ និង​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដោយមាន​ការគាំទ្រ​រប​ស់​ក្រុមហ៊ុន វី​សា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​” នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នវ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា  លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប  និង​មន្ត្រី​៣៨​រូប ដែលជា​បុគ្គលិក​មកពី​មន្ទីរ និង​ស្ថាប័ន​នានា​នៅ​ខេត្តសៀមរាប រួមមាន មន្ទីរអប់រំ មន្ទីរ​កិច្ចការនារី និង​មន្ទីរ​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​។ 


 
​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង ជំរុញ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ដើម្បី​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​បន្ត ក្នុង​គោលដៅ​ជួយ​ដល់​ធុរកិច្ច និង​អាជីវកម្ម​របស់​ស្ត្រី នៅតាម​មូលដ្ឋាន​។ 
 
​លោកស្រី ជា សិរី បាន​មានប្រសាសន៍ថា  ទោះជា​វិស័យ​ហិរញ្ញវត្ថុ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ស្ត្រី​មួយចំនួនធំ​នៅតែ​ជួប​បញ្ហា​ប្រឈម ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ជាពិសេស នៅពេល​ចំណេះដឹង​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ការធ្វើ​អាជីវកម្ម​។ ហេតុ​ដូច្នេះហើយ ធនាគារជាតិ​នៃ​កម្ពុជា បានរួម​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​លទ្ធភាព​ស្ត្រី ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ទាំងនោះ ដោយ​ការទទួលខុសត្រូវ និង​ត្រឹមត្រូវ​តាម​គោលដៅ​។ លោកស្រី ជា សេរី បន្តថា​៖«​កាលណា​ស្ត្រី អាច​ទទួលបាន​ហិរញ្ញប្បទាន​ហិរញ្ញវត្ថុ​កាន់តែច្រើន ពួកគេ​នឹង​អាចរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។​


 
​អ្នកស្រី ឆាយ កញ្ញា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់ ផ្នែក​ទីផ្សារ​ផ​លិ​ផល​នៃ​ធនាគា​ឯកទេស​វី​ង និង​ជា​អ្នកសម្របសម្រួល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ប្រាប់​ឱ្យដឹងថា ការជួយ​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​ពួកគេ​ឱ្យ​ក្លាយជា​សហគ្រិន​ស្រី្ត វា​ជា​ទិសដៅ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាចធ្វើឱ្យ​ស្ត្រី ក្លាយជា​អ្នក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏​ដូច​សេដ្ឋកិច្ច​គ្រួសារ ដ៏​មាន​ប្រសិទ្ធភាព​។ 

កាលណា​ស្ត្រី​មានមុខ​របរ និង​មាន​ប្រាក់ចំណូល​សមរម្យ នោះ​ស្ត្រី​នឹងមាន​សិទ្ធិ​កាន់តែ​ល្អប្រសើរ ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ក៏​ដូច​មាន​ឥទ្ធិពល​ក្នុងសង្គម និង​ក្រុមគ្រួសារ​ផងដែរ​។ អ្នកស្រី ឆាយ កញ្ញា បញ្ជាក់​បន្តថា​៖« ក្រៅពី​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួលបាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា ធនាគារ​ឯកទេស វី​ង កន្លងមក បាន​ចូលរួម​គាំទ្រ​ដល់​កម្មវិធី “​អក្ខរកម្ម​ហិរញ្ញវត្ថុ​” របស់​ក្រសួង​អប់រំ ការលើកកម្ពស់ សិទ្ធិនារី​នៃ ៨​មីនា ជាមួយ​ក្រសួង​កិច្ចការនារី និង​សហការ​ជាមួយ​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត ក្នុងការ​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​របស់​ស្ត្រី និង​ជំរុញ​ការអភិវឌ្ឍ​ស្ត្រី ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជាដើម​»​។ 


 
​ក្នុងទិសដៅ​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សហគ្រិន​ស្ត្រី ធនាគារ​ឯកទេស វី​ង មាន​ភ្នាក់ងារ​វី​ង​ជិត ៨ ០០០​កន្លែង ទូទាំងប្រទេស ដែល​ក្នុងនោះ ៨០% គឺជា​ស្ត្រី​។ ពួកគេ កំពុង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​គ្រប់​ទីកន្លែង នៅ​កម្ពុជា​។ ជាងនេះទៅទៀត ភ្នាក់ងារ វី​ង ដែលជា​ស្ត្រី បាន​កំពុង​ដើរតួ​យ៉ាងសំខាន់ ជួយ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​ជួយ​គាំទ្រ​សេដ្ឋកិច្ចជាតិ និង​ក្រុមគ្រួសារ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com