កីឡាអន្តរជាតិ
អន្តរជាតិ
Fulham និង Brentford ត្រូវតទល់គ្នាដណ្តើមកៅអីទៅលេងនៅ Premier League
× Fulham និង Brentford បានឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីឡើងទៅលេងក្របខណ្ឌ Premier League ក្រោយទម្លាក់ក្រុមគូប្រជែងតាមរយៈការប្រកួតពីរជើងរៀងខ្លួន នៅវគ្គជម្រុះ ។ Fulham ទម្លាក់ Cardiff City ឯ Brentford ឈ្នះ Swansea City។
លទ្ធផលការប្រកួតក្នុងវគ្គជម្រុះទាំងពីរជើង Fulham បានយកឈ្នះ Cardiff City ៣-២ (ជើងទីមួយឈ្នះ២-០, ១-២) ខណៈដែល Brentford បានវាយបកយកឈ្នះ Swansea City ដោយលទ្ធផល ៣-២ (ជើងទី១ចាញ់ ១-០, ឈ្នះ ៣-១ វិញ)។
ជ័យជម្នះនេះបានធ្វើឲ្យក្រុម Fulham មានឱកាសត្រឡប់ទៅកាន់លីគកំពូលអង់គ្លេសវិញ បន្ទាប់ពីធ្លាក់ទៅលីគកម្រិតទី២ Championship កាលពីរដូវកាល ២០១៨-១៩ ដោយត្រូវប្រជែងជាមួយ Brentford នៅវគ្គ play-off ផ្តាច់ព្រ័ត្រ។
សម្រាប់ Brentford នេះជាឱកាសរបស់ពួកគេដើម្បីឡើងទៅលេង Premier League ជាលើកដំបូង បន្ទាប់ពីក្រុមនេះបង្ហាញខ្លួននៅក្របខណ្ឌកំពូលលើកចុងក្រោយនៅរយៈពេល៧៣ឆ្នាំមុន។
ជំនួបផ្តាច់ព្រ័ត្ររវាង Fulham និង Brentford ដើម្បីកាត់សេចក្តីថាក្រុមមួយណាត្រូវឡើងទៅលីគកំពូលរដូវកាល ២០២០-២១ នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
Tag:
Fulham
Brentford
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com