ជាតិ
អត្ថបទពាណិជ្ជកម្ម
Forte Life Assurance និង E-School Cambodia រួមគ្នា​ផ្តល់​ការធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​សិស្ស​និស្សិត​ដែលជា​ទំពាំង​ស្នង​ឫស្សី
01, Aug 2020 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Forte Life Assurance និង E-School Cambodia បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ដើម្បី​ផ្តល់​ការធានារ៉ាប់រង​អាយុជីវិត​ដល់​សិស្ស​និស្សិត​ចំនួន​១៥.០០០​នាក់ ដែលជា​ទំពាំង​ស្នង​ឫស្សី​នៅ​កម្ពុជា​សម្រាប់​ដំណាក់កាល​ដំបូង​។ កិច្ចសហការ​នេះ ក៏មាន​គម្រោង​ក្នុងការ​ផ្តល់ជូន​ដល់​សិស្ស​និស្សិត​ដល់​ទៅ​ចំនួន​១.០០០.០០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​យើង​។  
 
​នា​ពិធី​ដែល​រៀបចំ​នៅ​ជា​ន់ទី​១៨​នៃ​អគារ វឌ្ឍន​:​កា​ពី​តា​ល់ លោក យក់ ចំរើន​ប្ញ​ទ្ធិ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Forte Life Assurance បាន​មានប្រសាសន៍ថា នេះ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​មានតម្លៃ និង​ចាំបាច់​មួយ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​-១៩​។​


 
​លោក​បាន​រៀបរាប់ថា​៖ «​តាំង​នាម​ឲ្យ​សមាជិក​ក្រុមប្រឹក្សាភិបាល ក៏ដូចជា​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Forte Life Assurance ដែលជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Forte Insurance (Cambodia) ខ្ញុំ​ពិតជា​សប្បាយរីករាយ​ជា​ពន់ពេក និង​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​របស់ E-School Cambodia ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មានតម្លៃ​ក្នុងការ​ផ្តល់ជូន​សិស្ស​និស្សិត​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ដែល​បាន​នឹង​កំពុង​ទទួល​ការសិក្សា Online តាមរយ​: App របស់ E-School Cambodia នូវ​ការការពារ​បន្ថែម និង​ឈានដល់​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នៅថ្ងៃនេះ​រវាង​ស្ថាប័ន​ទាំងពីរ​។ នេះ​ជា​កាលៈទេសៈ​ដ៏​ចាំបាច់​មួយ និង​ជាការ​សហការគ្នា​ដំបូង​គេ​បង្អស់ ស្រប​ពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ជួប​នូវ​វិបត្តិ កូ​វីដ​-១៩»​។  


 
​ការសហការ​គ្នា​នេះ ជាការ​រួមចំណែក​មួយ​ក្នុងការ​ពង្រីក​ចំណេះដឹង​ផ្នែក សេវា​ធានារ៉ាប់រង​អាយុជីវិត​អោយ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នៅក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។


 
​ដូចគ្នា​ផងដែរ លោក​សាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សា​ជាន់ខ្ពស់​របស់ E-School Cambodia បាន​មានប្រសាសន៍ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​កូន​ខ្មែរ​គ្រប់រូប ជាពិសេស​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​តាមរយ​:​កម្មវិធីសិក្សា​តាម Online ក្នុង​App E-School Cambodia​។ 


 
​ក្នុងដំណាក់កាល​ដំបូង ការធានារ៉ាប់រង​លើ​អាយុជីវិត​នឹង​ផ្តល់ជូន​ដល់​សិស្ស​និស្សិត​ចំនួន​១៥.០០០​នាក់ ក្នុង​កញ្ចប់​ទឹកប្រាក់​សរុប​រហូត​ទៅដល់​១០​លាន​រៀល និង​មាន​គម្រោង​ក្នុងការ​ផ្តល់ជូន​ឲ្យ​ដល់​សិស្ស​និស្សិត​ចំនួន​១.០០០.០០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ដែលជា​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ និង​គាំទ្រ​វិស័យ​អប់រំ​។​
 
​ប្រសិនបើ​ក្នុងករណី​មិនល្អ​ណា​កើតឡើង    កញ្ចប់​ទឹកប្រាក់​សរុប​១០​លាន​រៀល នឹង​អាចជួយ​សម្រួល​បន្ទុកគ្រួសា​រ​របស់​សិស្ស​និស្សិត ហើយ​អាច​នៅតែ​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​បន្ត​ការសិក្សា​រហូតដល់​ចប់​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 


 
​លោក​សាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សា​ជាន់ខ្ពស់​របស់ E-School Cambodia បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​យើងខ្ញុំ​ជា​កូន​ខ្មែរ សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចសហការ​ដ៏​សំខាន់​មួយ​នេះ ហើយ​យើង​លើកទឹកចិត្ត​អោយ​កាយវិការ​មួយ​នេះ​បន្ត​ធើ្វ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំងមូល​»៕











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com