កីឡាជាតិ
ជាតិ
​ណាហ្គា និង​ភ្នំពេញ​ក្រោ​ន​សុទ្ធតែ​មានឱកាស​ឡើងទៅ​ឈរ​លេខ​២​បណ្តោះអាសន្ន​
01, Aug 2020 , 12:59 pm        
រូបភាព
កុក បូរីស ខ្សែការពារភ្នំពេញក្រោន នាជំនួបកន្លងមក។ រូបថត CNCC
កុក បូរីស ខ្សែការពារភ្នំពេញក្រោន នាជំនួបកន្លងមក។ រូបថត CNCC
ដោយ: ថ្មីៗ
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃ​សៅរ៍​នេះ មាន​បី​ប្រកួត ដោយ​គិរីវង់​ទទួល​ទ័ព ណាហ្គា​វើ​ល​ទៅ​ទឹកដី​របស់​អាស៊ី​អឺរ៉ុប និង​នៅ​ម៉ោង​៦​យប់ អ​.​អេស​.​អិន របស់​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​។​

 
​ភ្នំពេញ​ក្រោ​ន​មានឱកាស​តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ប្រសិនបើ​ពួកគេ​ឈ្នះ​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​ដែល​ត្រាំត្រែង​នៅ​បាត​តារាង​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន មាន​១៨​ពិន្ទុ ក្រោយ​ប្រកួត​បាន​៩​លើក ខណៈ​សូល​ទី​ឡូ មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៨​លើក​។​
 
​រីឯ​ណាហ្គា​វើ​លដ៍ ពួកគេ​កាន់តែ​មានប្រៀប​តាម​ប្រកៀក​ក្រុម​លេខ​១​ជាង​ភ្នំពេញ​ក្រោ​ន ដោយ​បច្ចុប្បន្ន​មាន​១៨​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ទើប​ប្រកួត​បាន​៨​លើក​។ រីឯ​ម្ចាស់ផ្ទះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត មាន​៧​ពិន្ទុ ពី​ជំនួប​៨​លើក​។​
 
​ក្រុម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) ប្រកួត​បាន​៩​លើក ដោយមាន​១៤​ពិន្ទុ​។ ថ្វីត្បិតតែ​គិរីវង់​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨ ក្រោម​ទ័ព​មួយ​លេខ​ក៏ដោយ ប៉ុន្តែ​កម្លា​ត​ខុសគ្នា​ដល់​ទៅ​៧​ពិន្ទុ ពោលគឺ​ក្រុម​ពី​ខេត្តតាកែវ​មានតែ​៧​ពិន្ទុ​ពី​ជំនួប​៨​លើក​។​
 
​កម្មវិធី​ប្រកួត​នៅថ្ងៃនេះ​
៣:៣០​នាទី​៖ គិរីវង់​សុខ​សែន​ជ័យ ជួប កងយោធពល​ខេមរភូមិន្ទ នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ​
៣:៣០​នាទី​៖ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប ណាហ្គា​វើ​លស៍ នៅ​អេ​.​អ៊ី​.​យូ ស្ព​ត​ផាក​
៦:០០​ល្ងាច​៖ ភ្នំពេញ​ក្រោ​ន ជួប សូល​ទី​ឡូ​អង្គរ​
 
​សប្តាហ៍​ទី​១០
 
 

Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​គ​
© រក្សាសិទ្ធិដោយ thmeythmey.com