ជាតិ
ពីនេះ ពីនោះ
«​ម្ល៉េះ​» ជា​ពាក្យ​ត្រឹមត្រូវ មិនមែន «​ម្ល៉ែះ​» ឡើយ​
13, Aug 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ដែល​និយម​សរសេរ​ពាក្យ​«​ម្ល៉ែះ​» គួរតែ​សរសេរ​ជា​«​ម្ល៉េះ​»​វិញ​ទើបត្រូវ​តាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ «​ម្ល៉េះ​»​មាន​ថ្នាក់​ពាក្យ​ជានា​ម ដែល​មានន័យថា យ៉ាងនេះ​,​ដូច្នេះ​។ អាច​និយាយថា ម្ល៉េះតើ​,​ម្ល៉េះ​ម៉ឹង​ឬ​? លំបាក​អ្វី​ម្ល៉េះ​,​យូរ​ម្ល៉េះ​។​ល​។​

 
​មាន​ពាក្យ​ខ្លះទៀត​ដែល​ពលរដ្ឋ​ប្រើ​ផ្ទុយ​ពី​វចនានុក្រម​ខ្មែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា រំលស់ អាច​សរសេរថា រម្លស់​ក៏បាន​គឺ​ត្រឹមត្រូវ​ដូចគ្នា កុំ​សរសេរ រំ​លួស ឬរ​ម្លួ​ស ឲ្យ​សោះ មិន​ត្រឹមត្រូវ​ឡើយ​, ពាក្យ​ស្វាង​ចែស កុំ​សរសេរ​ស្វាង​ចេស​,​កៀរគរ កុំ​សរសេរ កៀងគរ​។​ល​៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com