កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Chelsea ប្រជែងពាន FA Cup នៅម៉ោង១១ និង៣០យប់នេះ
× កាំភ្លើងធំ Arsenal ដែលដឹកនាំដោយលោក Mikel Arteta និងតោខៀវ Chelsea ដែលដឹកនាំដោយលោក Frank Lampard ត្រូវប៉ះគ្នានៅកីឡដ្ឋាន Wembly នាវេលាម៉ោង១១ និង៣០យប់នេះ [ម៉ោងនៅកម្ពុជា]។
Arsenal បានឈ្នះ Chelsea ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup ទាំងពីរលើកកន្លងមកក្នុងលទ្ធ ២-០ នៅឆ្នាំ២០០២ និង២-១ នៅឆ្នាំ២០១៧ ប៉ុន្តែ Chelsea បានឈ្នះ Arsenal វិញនាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រ League Cup ក្នុងលទ្ធផល ២-១ នៅឆ្នាំ២០០៧ និង Europa League កាលពីឆ្នាំមុន។
Arsenal ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨នៅ Premier League ប្រឹងប្រជែងឲ្យឈ្នះពានលំដាប់ទីពីរនៅអង់គ្លេសនេះ ជាលើកទី១៤ ដើម្បីទទួលបានកៅអីនៅ Europa League នាឆ្នាំក្រោយ ខណៈ Chelsea ដែលស្ថិតក្នុងចំណោម Top 4 មានកៅអីរួចជាស្រេចនៅ Champions League។
Arsenal នឹងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រចំនួន២១លើក ដោយឈ្នះ១៣លើក ខណៈ Chelsea នឹងមានវត្តមានជាលើកទី១៤ ហើយធ្លាប់ឈ្នះពាន៨លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com