ជាតិ
​ឧតុនិយម​៖ ជំនន់​ទឹកភ្លៀង និង​រលក​ធំៗ អាច​បង្កឡើង​នៅ​បណ្តា​ខេត្ត​មាត់សមុទ្រ​
01, Aug 2020 , 2:50 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​បក់​ខ្លាំង និង​រលក​ធំៗ បោកបក់​តាម​បណ្ដា​ខេត្ត​នៅ​មាត់សមុទ្រ ដែល​វា​ក៏​អាច​បង្ក​ឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង (Flash Flood) ដោយសារ​ឥទ្ធិពល​នៃ​វិ​សម្ពាធ TD ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​ក្បែរ​កោះ​ហៃណាំ និង​បន្ត​ចូល​ប្រទេស​វៀតណាម​ភាគ​ខាងជើង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​១ សីហា​។


 
​បើតាម​សេចក្ដីជូនដំណឹង​ដដែល ក្រៅពី​តំបន់​នៅក្បែរ​មាត់សមុទ្រ បណ្ដា​ខេត្ត​នៅ​ភាគ​ឦសាន ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន រួមទាំង​ខ្យល់​បក់​ខ្លាំង​ផងដែរ​។ ចំណែកឯ បណ្ដា​ខេត្ត​នៅ​ភាគ​ខាងក្រោម​វិញ នឹងមាន​កម្រិត​ទឹកភ្លៀង​មានការ​ថមថយ​ចុះ​បន្តិច​។ 
 
​នៅ​ឆ្នាំ​២០២០ ទឹកទន្លេ​មេគង្គ​មានការ​ស្រក​ចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​កន្លងទៅ ហើយ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ ក្រសួង​ធនធានទឹក សង្ឃឹមថា​ទឹកទន្លេ​មេគង្គ​អាច​នឹង​កើន​ឡើងវិញ ព្រោះ​មាន​ភ្លៀង​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ភាគ​ខាងលើ​។ 
 
​តាមរយៈ​សេចក្ដីជូនដំណឹង ក្រសួង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕
 
​តាមរយៈ​សេចក្ដីជូនដំណឹង ក្រសួង អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ជាយថាហេតុ​៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com