ជាតិ
ឧតុនិយម៖ ជំនន់ទឹកភ្លៀង និងរលកធំៗ អាចបង្កឡើងនៅបណ្តាខេត្តមាត់សមុទ្រ
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកធំៗ បោកបក់តាមបណ្ដាខេត្តនៅមាត់សមុទ្រ ដែលវាក៏អាចបង្កឲ្យកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលនៃវិសម្ពាធ TD ក្នុងសមុទ្រចិនភាគខាងត្បូងក្បែរកោះហៃណាំ និងបន្តចូលប្រទេសវៀតណាមភាគខាងជើង។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១ សីហា។
បើតាមសេចក្ដីជូនដំណឹងដដែល ក្រៅពីតំបន់នៅក្បែរមាត់សមុទ្រ បណ្ដាខេត្តនៅភាគឦសាន ក៏អាចនឹងមានភ្លៀងធ្លាក់ច្រើន រួមទាំងខ្យល់បក់ខ្លាំងផងដែរ។ ចំណែកឯ បណ្ដាខេត្តនៅភាគខាងក្រោមវិញ នឹងមានកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច។
នៅឆ្នាំ២០២០ ទឹកទន្លេមេគង្គមានការស្រកចុះ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ ហើយក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក្រសួងធនធានទឹក សង្ឃឹមថាទឹកទន្លេមេគង្គអាចនឹងកើនឡើងវិញ ព្រោះមានភ្លៀងច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងភាគខាងលើ។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួង អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕
តាមរយៈសេចក្ដីជូនដំណឹង ក្រសួង អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com