សង្គមអន្តរជាតិ​
អន្តរជាតិ
​វិធីសាស្ត្រ​៥​យ៉ាង​ដែល​ឪពុកម្តាយ​ជប៉ុន​ចិញ្ចឹម​កូន​ឲ្យ​ក្លាយជា​មនុស្ស​រឹងមាំ និង​ស្មារតី​ម្ចាស់ការ​
01, Aug 2020 , 9:29 pm        
រូបភាព
ដោយ: ធីតា
​ភាពជា​ឪពុកម្តាយ មានពេលខ្លះ​រីករាយ ពេលខ្លះ​ស្មុគស្មាញ ប៉ុន្តែ​បេសកកម្ម​ដ៏​ធំ​បំផុត​គឺ​ការចិញ្ចឹម​បីបាច់​កូនៗ​ឲ្យ​សប្បាយរីករាយ មាន​សុខ​ភាពល្អ និង​ឆ្លាត​វៃ​។ កុមារ​ជប៉ុន ទោះ​មាន​អាយុ​ប៉ុណ្ណា​ក៏ដោយ ក៏​ឪពុកម្តាយ​មាន​ទម្លាប់​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ម្ចាស់ការ​លើ​ខ្លួនឯង ហើយ​កម្រ​ឃើញ​ពួកគេ​យំ​ខ្លាំងណាស់​នៅ​ទី​សារ​ធារ​ណៈ​។​

 
​ចំណុច​៥​យ៉ាង​ដែល​ឪពុកម្តាយ​ជប៉ុន​ចិញ្ចឹម​អប់រំ​កូនៗ​ខុសពី​អ្នកដទៃ​៖
១.​កុមារ​ជប៉ុន​ត្រូវបាន​អប់រំ​ណែនាំ​ឲ្យ​ចេះ​ធ្វើ​ការងារ​ដោយ​ស្មើភាព​
​វីដេអូ​មួយចំនួន​បានបង្ហាញ​ឲ្យ​ឃើញ​សិស្សសាលា​ជប៉ុន​សម្អាត​ប​ន្ទ​ប់រៀន ប៉ុន្តែ​ទាំងនេះ​មិនមែនជា​ការសម្តែង​នោះឡើយ វា​ជា​វប្បធម៌​របស់​ជប៉ុន​តែម្តង​។ ទាំងនោះ​សាលា និង​ក្នុង​គ្រួសារ ត្រូវបាន​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​ការងារ​ដូចគ្នា មិន​ថា​ជា​កូន​ស្តេច កូនអ្នកមាន ឬ​អ្នកក្រ​នោះឡើយ​។ 

​ក្នុង​ទស្ស​នះ​ជប៉ុន កុមារ​ទាំងអស់​ត្រូវ​អប់រំ​តាំងពី​ឆ្នាំ​ដំបូង​ឲ្យ​ស្គា​ល់ពី​តម្លៃ​ដូចគ្នា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ចៀស​ផុតពី​ការ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ការអប់រំ​ឆ្នាំ​ដំបូង គឺមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​គ្រួសារ​ជប៉ុន ដើម្បី​ឲ្យ​បុត្រ​ធីតា​របស់​ពួកគេ​សម្រប​ខ្លួន​រស់នៅ​រួមគ្នា​នៅក្នុង​សង្គម​មួយ​ដែល​ស្មើភាព​គ្នា​។​
 


២.​ទំនាក់ទំនង​ម្តាយកូន​មាន​ភាពរឹងមាំ និង​គួរ​ឲ្យ​គោរព​បំផុត​
​ក្នុង​វប្បធម៌​ជប៉ុន គ្រួសារ​ដូចជា​និកាយ​មួយ​យ៉ាង​ដូច្នោះ​ដែរ រីឯ​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន គឺជា​គន្លឹះ​យ៉ាងសំខាន់​។ ជាក់ស្តែង ម្តាយ​ជប៉ុន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​កូន​ឲ្យ​មាន​ការគិត​វិជ្ជមាន និង​កាត់បន្ថយ​កុំ​ឲ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​ណាមួយ​នៅពេលដែល​ពួកគេ​ធំ​ដឹងក្តី​។​
 
​កុមារ​ជប៉ុន​តែងតែ​ទទួលបាន​ចំណេះដឹង​មូលដ្ឋាន​ពី​ម្តាយ ហើយ​រដ្ឋាភិបាល​ក៏បានផ្តល់​ការឧបត្ថម្ភ​លើកទឹកចិត្ត​សម្រាប់​ម្តាយ​ដែល​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​កូនៗ​ផងដែរ ហេតុដូច្នេះ​ហើយ​បានជា​កុមារ​ជប៉ុន​ក្រោម​អាយុ​៣​ឆ្នាំ មិនទាន់​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀន​ថ្នាក់​មតេយ្យ​ដូចជា​បណ្តា​ប្រទេស​មួយចំនួន​នោះឡើយ​។​
 

 
៣.​ឪពុកម្តាយ​ជប៉ុន​យកចិត្ត​ទុក្ខ​ដាក់​ខ្លាំងណាស់​លើ​សតិអារម្មណ៍​កូនៗ​
​ការយកចិត្តទុកដាក់​លើ​បញ្ហា​ផ្លូវចិត្ត ជាពិសេស​តិ​អារម្មណ៍ ជា​ផ្នែក​ដ៏​សំខាន់​ដល់​ការលូតលាស់​ផ្នែក​រាងកាយ​របស់​បុត្រ​ធីតា​។ ឪពុកម្តាយ​ជប៉ុន​ស្គាល់​ពី​តម្លៃ​នេះ​យ៉ាងច្បាស់ ដោយ​ពួកគាត់​តែងតែ​បង្ហាញ​អាកប្បកិរិយា​បង្ហាញ​ភាពកក់ក្តៅ និង​លើកទឹកចិត្ត​កូន​។ ប៉ុន្តែ ក៏មាន​ការពិន័យ​ក្នុង​កម្រិត​ណាមួយ​ដែល​ពួកគេ​ធ្វើ​ខុស​។​
 
​ការយកចិត្តទុកដាក់​លើ​អារម្មណ៍​របស់​កូនៗ ជា​កាតា​ព្វ​កិច្ច​ដ៏​ច​ម្រ​ង​របស់​ឪពុកម្តាយ ដើម្បី​បង្រៀន​ពួកគេ​ឲ្យ​យល់​ពី​ដំណើរ​នៃ​សភាវៈ​មាន និង​គ្មាន​វិញ្ញាណ​។ កត្តា​នេះ​នាំ​ឲ្យ​ពួកគេ​រៀន​រស់នៅ​រួមគ្នា​ក្នុងសង្គម​។
 
 
៤. ពាក្យ​សរសើរ​ពី​អ្នកដទៃ​មិនមែនជា​មូលដ្ឋាន​នៃ​កម្លាំងចិត្ត​ឡើយ​
​ខណៈដែល​ឪពុកម្តាយ​ទូទៅ វាយតម្លៃ​ពី​ភាព​រីកចម្រើន​របស់​កូនៗ​តាមរយៈ​ការកោតសរសើរ​ពី​សាធារណជន ប៉ុន្តែ​សម្រាប់​ឪពុកម្តាយ​ជនជាតិ​ជប៉ុន ករណីនេះ​មិនសូវមាន​ឥទ្ធិពល​ប៉ុន្មាន​ឡើយ​។ 
 
​ពិតណាស់ គេ​ត្រូវតែ​រីករាយ​ចំពោះ​ការកោតសរសើរ​ផ្សេងៗ ប៉ុន្តែ​ក្មេងៗ​នៅ​ជប៉ុន ត្រូវបាន​អប់រំ​ឲ្យ​មាន​ទម្លាប់​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ជាពិសេស​សណ្តាប់ធ្នាប់ ដោយ​មិនចាំបាច់​រង់ចាំ​ការជំរុញ ឬ​ពាក្យ​លើកទឹកចិត្ត​ពី​អ្នកដទៃ​នោះទេ​។​
 
 
៥. វិធីសាស្ត្រ​រៀបចំ​ម្ហូបអាហារ​ឲ្យ​កូនៗ​ញ៉ាំ​ដោយ​រីករាយ​
​ឪពុកម្តាយ​ជប៉ុន​សុទ្ធ​តែមាន​វិធីសាស្ត្រ​ទាក់ទាញ​ឲ្យ​កូន​ចូលចិត្ត​ញ៉ាំ​បាយ​ដែល​គួរ​យក​គំរូ​តាម ជាពិសេស​ការរៀបចំ​ប្រអប់​អាហារ Bento សម្រាប់​កូនៗ​ទៅ​ញ៉ាំ​នៅ​សាលារៀន​។ អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន​ជប៉ុន ល្បីល្បាញ​ពេញ​ពិភពលោក ដោយ​ការរៀបចំ​ទាក់ទាញ និង​មិន​ធ្វើ​ឲ្យ​ក្មេង​ធុញទ្រាន់​។​
 
​យោងតាម​ការអង្កេត​មួយ កុមារ​ជប៉ុន​ស្ថិតក្នុង​ចំណោម​កុមារ​ដែលមាន​សុខ​ភាពល្អ​ជាងគេ​លើ​លោក​។ បន្ថែម​ពីលើ​នេះ ពួកគេ​ក៏មាន​ចំណែក​ជួយ​ចំអិន​អាហារ​ក្នុង​ផ្ទះបាយ ដឹង​ពី​បរិមាណ​អាហារ និង​វេច​ខ្ចប់​តាមរបៀប​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​រីករាយ​សម្រាប់​កុមារ​៕
 
 

Tag:
 ជប៉ុន​
  អប់រំ​
  ចិញ្ចឹម​កូន​
© រក្សាសិទ្ធិដោយ thmeythmey.com