ជាតិ
តុលាការវៀតណាមកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀនឆ្លងដែន ស្ត្រីឈ្មោះ មៀច ស្រីនាង នាអំឡុងសវនាការនៅតុលាការតៃនិញ កាលពីថ្ងៃទី៣១ ខែកក្កដា។ រូបថត VNA
× តុលាការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម នាសវនាការកាលពីថ្ងៃទី៣១ ខែកក្កដា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA។
ស្ត្រីឈ្មោះ មៀច ស្រីនាង ដែលកើតនៅឆ្នាំ១៩៩៣ និងរស់នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថា បានជួញដូរមេតំហ្វីតាមីន៥កញ្ចប់ដែលមានទម្ងន់ជិត៥០០០ក្រាម។
បើតាម VNA ប៉ូលិសវៀតណាម ចាប់ស្ត្រីរូបនេះ នៅព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com