ជាតិ
ជប៉ុន ផ្តល់​អគារ​៤​ជាន់​មានតម្លៃ​ជាង១៩​លាន​ដុល្លារ ឱ្យ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
02, Aug 2020 , 6:59 pm        
រូបភាព
 រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
​សៀមរាប​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមព្រៀង​ទទួលយក​ជំនួយឥតសំណង់​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​សង់​អគារ​មួយ​ខ្នង​ដែលមាន​តម្លៃប្រមាណ១៩,៨លាន​ដុល្លារ បម្រើសេវា​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ អគារ​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ​។

 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា អគារ​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​នេះ មាន​កម្ពស់​៤​ជាន់ អាច​ទទួល​អ្នកជំងឺ​បាន​២២០​គ្រែ ដែល​គ្រោង​ចាប់ផ្តើម​ដំណើរការ​សាងសង់​អំឡុង​ដើមឆ្នាំ​២០២១ ក្នុង​រយៈពេល​២២​ខែ​។ 


 រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា អគារ​ថ្មី​នេះ ជា​អគារ​សម្រាប់​ជំងឺ​សង្គ្រោះបន្ទាន់ និង​ផ្នែក​ឯកទេស​វះកាត់ ដោយមាន​ការបំពាក់​នូវ​ឧបករណ៍​ទំនើបៗ​សម្រាប់​ព្យាបាល​។ លោក ក្រុស សារ៉ាត់ បន្ថែមថា អគារ​ថ្មី​នេះ​នឹង​ជួយ​ពង្រីក​សេវា​ព្យាបាល​ឯកទេស​វះកាត់ ហើយ​បច្ចុប្បន្ន​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ឯកទេស​នេះ​ស្រាប់​៕
 
 

Tag:
 មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com