ជាតិ
សត្វ​កស ឬ​កុក​ពាក់​អំបោះ ជា​បក្សី​ដែល​សម្បូរ​រស់នៅ​តំបន់​ទន្លេសាប​
02, Aug 2020 , 11:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សត្វ​កស ឬ កុក​ពាក់​អំបោះ​(Woolly-necked Stork) ជា​ប្រភេទ​បក្សី​ដែល​និយម​រស់នៅ​តំបន់ដីសើម ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ជាប់​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​។ កន្លែង​ពង​កូន​ធំជាងគេ​របស់​កុក​ពាក់​អំបោះ គឺ​ស្ថិតនៅ​តំបន់​ព្រែក​ទាល់ ក្នុង​បឹង​ទន្លេសាប​។ នេះ​បើតាម​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​។


 
​បក្សី​ប្រភេទ​នេះ​រស់​នៅតាម​ទំនាប​លិច​ទឹក និង​តំបន់ដីសើម​ក្នុងព្រៃ​ល្បោះ​។ ការបន្ត​ពូជ​របស់​វា​គឺ​ចាប់ផ្ដើម​ចន្លោះ​ពី​ខែកុម្ភៈ រហូត​ទៅដល់​ខែឧសភា និង​ខែសីហា ដល់​ខែវិច្ឆិកា​អាស្រ័យទៅលើ​វ័យ​របស់​វា​។ កុក​ពាក់​អំបោះ​មាន​ទំហំ​ចាប់ពី​៧៥-៩១​សង់ទីម៉ែត្រ ហើយ​ខ្លួន​ទាំងមូល​របស់​វា​មាន​ពណ៌​ខ្មៅ​រលោង លើកលែងតែ ក ផ្នែក​ខាងក្រោម​ពោះ និង​ក្រោម​កន្ទុយ​របស់​វា​មាន​ពណ៌​ស​៕ 
 

Tag:
 សត្វ​កស ឬ កុក​ពាក់​អំបោះ​
© រក្សាសិទ្ធិដោយ thmeythmey.com