ជាតិ
៧​ខែ​កន្លងមក រមណីយដ្ឋាន​អង្គរ​បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ ធ្លាក់ចុះ​៧២​ភាគរយ​
02, Aug 2020 , 3:07 pm        
រូបភាព
​រយៈពេល​៧​ខែ ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន ១៨,១៧០,៩៩០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ៣៨​ម៉ឺន​នាក់ ដែល​ប្រាក់ចំណូល​នេះ ថយចុះ ៧២,០៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បើ​គិតតែ​ក្នុង​ខែ​កក្ត​ដា ឆ្នាំ​២០២០​វិញ  រមណីយដ្ឋាន​អង្គរ​រកចំណូលបាន ៧៨,៤៤០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ១​ពាន់​នាក់​។ ចំនួន​ភ្ញៀវទេសចរ​ក្នុង​ខែកក្កដា​នេះ ថយចុះ ៩៨,៨០​ភាគរយ បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​ក្នុង​ខែ​កក្ត​ដា​ឆ្នាំ​២០២០​។ 
 
​ជាមួយគ្នានេះ ប្រាសាទ​កោះកែរ រកចំណូលបាន ៨៦,៥៦០ ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ៨​ពាន់​នាក់ ខណៈ​ក្នុង​ខែ​កក្ត​ដា រកចំណូលបាន​១,១២០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង​១១២​នាក់​។ ចំណូល​ដែល​រកបាន​រយៈពេល​៧​ខែ​នេះ គ្រឹះស្ថាន​អង្គរ បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ចំនួន​៧៧៩,២៦០​ដុល្លារ​៕

Tag:
 អង្គរ​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com