កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arteta អរគុណ លោក Guardiola ដែលបានត្រួសត្រាយផ្លូវដល់ខ្លួន
× ក្រោយ Arsenal ឈ្នះពាន FA Cup ជាមួយនឹងជ័យជម្នះ ២-១ លើ Chelsea លោក Mikel Arteta បាននិយាយអរគុណទៅកាន់លោក Pep Guardiola ដែលជាអតីតមេរបស់ខ្លួននៅក្លិប Manchester City។
«ខ្ញុំសូមនិយាយពាក្យថា អរគុណចំពោះលោក Pep តាមគ្រប់វិធីទាំងអស់ ពីព្រោះខ្ញុំក្លាយជាគ្រូបង្វឹកនៅពេលនេះ ដោយសារតែមានការរួមចំណែកដ៏ធំពីគាត់»។ នេះជាការលើកឡើងរបស់លោក Arteta ក្នុងបទសម្ភាសជាមួយ BT Sport នៅកីឡដ្ឋាន Wembly។
Arsenal បានឈ្នះពាន FA Cup លើកទី១៤ ជាកំណត់ត្រា ហើយជាពានលើកដំបូងបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់លោក Arteta បន្ទាប់លោកទទួលបានបទពិសោធន៍ជាជំនួយការរបស់លោក Guardiola នៅ Man City ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មុនកាន់តំណែងជាគ្រូបង្វឹកកាំភ្លើងធំ បន្តពីលោក Unai Emery។
ការឈ្នះពាន FA Cup នាំឲ្យ Arsenal ទទួលបានកៅអីនៅ Europa League នារដូវកាលក្រោយ បើទោះបីជាពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨ក្នុងក្របខណ្ឌ Premier League ក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com