COVID-19
អន្តរជាតិ
COVID-19៖ ជាង៥ពាន់ករណីក្នុង១ថ្ងៃ ធ្វើឲ្យអ្នកឆ្លងនៅហ្វីលីពីនកើនលើស១០ម៉ឺននាក់ លោកប្រធានាធិបតីហ្វីលីពីន Duterte
× ហ្វីលីពីន នៅថ្ងៃទី២ ខែសីហា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ហក់ឡើងដល់ជាង ៥ពាន់ករណី។ តួលេខនេះ បានធ្វើឲ្យហ្វីលីពីន មានករណីឆ្លងCOVID-19 សរុបលើសពី ១០ម៉ឺនករណី ខណៈអ្នកស្លាប់មានជាង ២ពាន់នាក់។
ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ ករណីឆ្លង COVID-19 នៅហ្វីលីពីន បានហក់ឡើងយ៉ាងខ្លាំង ពោលគឺហក់ឡើងពីករណីឆ្លងជាង ១ពាន់ករណីក្នុងមួយថ្ងៃ រហូតដល់ជាង ៥ពាន់ករណីក្នុងមួយថ្ងៃ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ហ្វីលីលីននៅថ្ងៃទី២ ខែសីហា មានករណីឆ្លងចំនួន ៥០៣២ករណី និងអ្នកស្លាប់ ២០នាក់។
តួលេខសរុបCOVID-19 របស់ហ្វីលីពីន បានកើនដល់ ១០៣១៨៥ករណី និងអ្នកស្លាប់មានចំនួន ២០៥៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៦៥៥៥៧នាក់។
នៅក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីហ្វីលីពីន បានកោះប្រជុំសមាជិកគណៈរដ្ឋមន្ត្រីសំខាន់ៗរបស់ហ្វីលីពីន ដើម្បីពិភាក្សាពីការបិទទីក្រុងម៉ានីល តាមការស្នើសុំរបស់ក្រុមគ្រូពេទ្យហ្វីលីពីនជាច្រើននាក់។
បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បាននាំមុខគេលើករណីឆ្លងដោយមានជាង១១ម៉ឺននាក់ និងស្លាប់ជាង៥០០០នាក់ ខណៈជាង៦៨០០០នាក់ បានជាសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com