ពីនេះ ពីនោះ
សុខភាព
រលាក​សន្លាក់​? កុំ​រំលង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
03, Aug 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ការ​រលាក កាត់បន្ថយ​អា​ការៈឈឺចាប់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់ ឬ​ឈឺសន្លាក់​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មួយចំនួន​ដែល​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញជូន​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. ផ្លែ​ចេក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​។ លើសពីនេះទៅទៀត ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចជួយ​បំបាត់​ការឈឺចាប់​ផងដែរ ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់​ធ្ងន់ធ្ងរ​។​
 
២. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​បន្ថយ​អាកា​រៈ​ហើម​សន្លាក់ ព្រមទាំង​បញ្ហា​រឹង​សន្លាក់​ពិសេស​កំឡុង​ពេលព្រឹក​។​
 
៣. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជៀសផុត ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ ចូរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ​។​
 
៤. រមៀត​
 
​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើម​គួរអោយកត់សម្គាល់​ផងដែរ​។​
 
៥. ទឹកក្រូច​ស្រស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​អាកា​រៈ​ហើម​ឈឺសន្លាក់​និង​ចាំបាច់​សម្រាប់​ពង្រឹង​ភាពរឹងមាំ​នៃ​ឆ្អឹងខ្ចី​។​
 
៦. តៅហ៊ូ​
 
​មាន​ផ្ទុក​ប្រូតេអ៊ីន​សណ្ដែកសៀង​ខ្ពស់​ដែលជា​អ្វីមួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ ប្រូតេអ៊ីន​សណ្ដែកសៀង​ក៏​ល្អ​សម្រាប់​ព្យាបាល​ការ​រលាក​សន្លាក់​ជង្គង់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com