ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន​កណ្ដាលយប់​? កុំ​រំលង​អត្ថបទ​នេះ​
03, Aug 2020 , 8:59 pm        
រូបភាព
​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន​កណ្ដាលយប់​មិនដឹង​ដោះស្រាយ​បែបណា​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​នេះ ៖

 
១. បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​
 
​ការ​គេង​មិន​លក់​និង​ថប់​បារម្ភ​ជា​ញឹកញយ​ច្រើនតែ​បណ្ដាលមកពី​អ្នក​ស្ត្រេ​ស​ខ្លាំងពេក​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់ខ្លួន​។​
 
២. ទទួលទាន​តែ​ផ្កា chamomile មួយ​ពែង​
 
​អ្នក​អាច​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស ហើយ​ឆាប់​គេង​លក់បាន​ស្កប់​តាមរយៈ​ការទទួល​ទាន​តែ​ផ្កា chamomile មួយ​ពែង​។ ភេសជ្ជៈ​នេះ​អាចជួយ​ផ្ដល់​ភាព​ធូរស្រាល​ដល់​ចិត្ត​និង​រាងកាយ​។​
 
៣. ហាត់​យូ​ហ្កា ឬ​សមាធិ​
 
​ការហាត់​យូ​ហ្កា​និង​ធ្វើ​សមាធិ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្កប់​។​
 
៤. បន្ថយ​ការលេង​ទូរ​សព្ទ​និង​ប្រើប្រាស់​បណ្ដាញ​សង្គម​
 
​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​សព្វថ្ងៃនេះ​មាន​អារម្មណ៍​ស្ត្រេ​ស​នោះ គឺ​ការ​ចំណាយពេល​ច្រើន​លេង​បណ្ដាញ​សង្គម​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​។ ម្យ៉ាងវិញទៀត​ពន្លឺ​ដែល​ជះ​ចេញពី​ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត​អាច​ជះ​ផលប៉ះពាល់​និង​ការរំខាន់​ដល់​ដំណេក​គួរឱ្យ​ព្រួយបារម្ភ​។​
 
៥. ចៀសវាង​ទទួលទាន​អាហារ​ច្រើនពេក​មុន​ចូល​គេង​
 
​ការទទួល​ទាន​អាហារ​ច្រើន​មុនពេល​ចូល​គេង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែល​បណ្ដាលឱ្យ​អ្នក​ពិបាក​ក្នុងការ​គេង​លក់បាន​ស្កប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ចៀសវាង​ទទួលទាន​អាហារ​ច្រើន​ពី ២ ទៅ ៣ ម៉ោង​មុន​ចូល​គេង​។​
 
៦. កម្រិត​ការទទួល​ទាន​ទឹក​
 
​ការទទួល​ទាន​ទឹក​ច្រើន​នៅពេល​យប់​អាច​បង្ក​ការរំខាន​គួរឱ្យកត់សម្គាល់​ដល់​ដំណេក​របស់​អ្នក​ដោយសារ​ចេះតែ​ឈឺ​នោម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កម្រិត​ការទទួល​ទាន​ទឹក​មុនពេល​ចូល​គេង​។ នោម​ញឹក​ពេលយប់​ក៏​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​ផងដែរ​។ ប្រសិនបើ​អ្នក​យល់ថា​មិន​ប្រក្រតី​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com