COVID-19
ជាតិ
ស្ត្រីខ្មែរម្នាក់ មកពីឥណ្ឌូណេស៊ី បានសះស្បើយពីកូវីដ-១៩ ខណៈនៅសល់អ្នកជំងឺ៤៣នាក់ទៀត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី៣ ខែសីហានេះថា ស្ត្រីខ្មែរម្នាក់ មកពីប្រទេសឥណ្ឌូណេស៊ី បានជាសះស្បើយពីកូវីដ-១៩ វិញ។
ស្ត្រីខ្មែរ ដែលសះស្បើយពីកូវីដ-១៩នេះ គឺមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប២៤០នាក់ ដោយក្នុងនោះ មាន១៩៧នាក់ បានជាសះស្បើយ ខណ៤៣នាក់ទៀត ដែលកំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com