ជាតិ
តើ​សំរាម​មាន​កំហុស​ឬទេ​?
04, Aug 2020 , 8:59 am        
រូបភាព
​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ​លេខ​៦៧ មាន​រោងចក្រ​មួយចំនួន ដែល​ស្ថិត​តាម​ដងផ្លូវ​ត្រង់ចំណុច​នេះ​។ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៦៖៣៧​នាទី កម្មករ​រោងចក្រ​ជាច្រើន បាន​ចេញពី​ធ្វើការ និង​ឈប់​ទិញ​ទំនិញ និង​សម្ភារផ្សេងៗ មុននឹង​ចេញទៅ​ផ្ទះ​។ សកម្មភាព​ទាំងនេះ បាន​បន្សល់​នូវ​សំរាម​យ៉ាងច្រើន​ពាសពេញ​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​ខូច​សោ​ភ័ណ​ភាព​ដងផ្លូវ​ដ៏​ស្រស់ស្អាត​។ ទិដ្ឋភាព​ថង់​ប្លា​ស្ទិ​ក​ជាច្រើន​នេះ ជាការ​បន្សល់ទុក​ពី​សកម្មភាព​របស់​មនុស្ស ដែល​បាន​ប្រើប្រាស់​ទំនិញ និង​សម្ភា​រហើយ មិន​យកទៅ​ចោល​នៅ​ធុងសំរាម ឬ​ទុកដាក់​ឲ្យ​មាន​របៀប​។ ប៉ុន្តែ​ការ​ចោល​សំរាម​ពាសពេញ​ទីសាធារណៈ​នេះ អាចជា​ទម្លាប់​អាក្រក់​មួយ​ទៅហើយ​ របស់​ប្រជាជន​មួយចំនួន ដែល​មិនមាន​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន​។

 
​សូម​លោក​-​អ្នកនាង ទស្សនា​វីដេអូ​ទិដ្ឋភាព​សំរាម​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ​៦៧ ដូចខាងក្រោម​៖ 

 
 

Tag:
 សំរាម​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com