ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ស្រក​ទម្ងន់​ឆាប់រហ័ស ជាមួយ​ភេសជ្ជៈ​ទាំងនេះ​
05, Aug 2020 , 6:59 pm        
រូបភាព
​ភាព​តានតឹង គេង​មិន​គ្រប់ ទទួលទាន​អាហារ​គ្មាន​សុខភាព​ល្អ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​កើន​ទម្ងន់​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ក្រៅពី​ធ្វើការ​លំ​ហាត់ប្រាណ​ហើយ​នោះ ការរួមបញ្ចូល​ភេសជ្ជៈ​ធម្មជាតិ​មួយចំនួន​ក្នុង​របប​អាហារ​ក៏​ជួយ​ឱ្យ​ស្រក​ទម្ងន់​ផងដែរ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​ភេសជ្ជៈ​ដែល​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​ឆាប់រហ័ស ៖

 
១. តែ​ខ្ញី​
 
​ជា​ភ្នាក់ងារ thermogenic ដែលមាន​ប្រសិទ្ធិភាព​បង្កើន​ការរំលាយ​អាហារ​និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ស្រក​ខ្លាញ់​ក្បាលពោះ​បាន​ឆាប់​កុំ​ភ្លេច​រួមបញ្ចូល​តែ​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. តែ​បៃតង​
 
​ការទទួល​ទាន​តែ​បៃតង​ពី ៣ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ពិតជា​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​កាន់តែ​ប្រសើរ​ដោយ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​សម្រាប់​ការ​សម្រក​ទម្ងន់​។ តែ​បៃតង​ក៏មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ ព្រមទាំង​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​ដែល​ត្រូវការ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ផងដែរ​។​
 
៣. ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​
 
​កាល់ស្យូម​ដែលមាន​ផ្ទុក​ក្នុង​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​នឹង​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​កាន់តែ​ប្រសើរ​ជាង​មុន​។ ដូច្នេះ​អ្នក​មិនគួរ​មើលរំលង​ភេសជ្ជៈ​នេះឡើយ​។​
 
៤. ទឹក​បន្លែស្រស់​
 
​ភេសជ្ជៈ​ធម្មជាតិ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​ជួយ​បង្កើន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ព្រមទាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​ឆ្អែត​និង​មាន​អារម្មណ៍​ឆ្អែត​បានយូរ​ថែម​ទៀតផង​។​
 
៥. ទឹក​ក្រូចថ្លុង​ស្រស់​
 
​ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com